ព័ត៌មាន

សម្តេចតេជោ ផ្តាំអភិបាលខេត្តជាប់ព្រំដែន២ជាមួយថៃ និងឯកឧត្តម ហ៊ីង ប៊ុនហៀង ថា ត្រូវចងចាំពាក្យ(ទិញពីកសិករ)សំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះទាំងស្រុងថា
ថ្មីៗនេះខ្ញុំបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែល
មិនអាចរកទីផ្សារដើម្បីលក់មៀនបាន។នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ។
នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។ជាដំណោះសម្រាប់រយៈពេលខាងមុខគឺក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្ត បាត់ដំបង និងប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។
ឯកឧត្តម ហ៊ីង ប៊ុនហៀង ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រូវចងចាំពាក្យ(ទិញពីកសិករ) សំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងស៊ីវិលទាំង
កងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។
ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាកតែខ្ញុំពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង៕
adm

Leave a Reply

Your email address will not be published. Required fields are marked *