ព័ត៌មាន

 សម្តេចតេជោ សម្រេចបន្ត​ដាក់​វិធានការ ប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងជំងឺកូវីដ១៩ចំនួន៧ថ្ងៃទៀត ក្រោយ​រក​ឃើញ​វត្តមានដែល​តាបន្តបន្ទាប់…!

ភ្នំពេញ ៖ ​នាយប់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២១នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​សម្រេច​បន្ត​អនុវត្តន៍​យុទ្ធនាការ​ពង្រឹង​វិធាន​ការ​ប្រយុទ្ធ​ និង​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ចំនួន​៧ថ្ងៃបន្ថែម​ទៀត​ ពោល​គឺ​ចាប់ពី​ថ្ងៃទី​១៣-១៩ ខែសីហា ឆ្នាំ​២០២១​ ក្រោយ​សុពលភាព​នៃការ​បិទ​ព្រំដែន​កម្ពុជា-ថៃ បើកឡើងវិញ​។

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ក្នុង​សេចក្តីណែនាំ​ដដែល​យ៉ាង​ដូច្នេះ​ថា «​ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព ក្នុង​ការបន្ត​គ្រប់គ្រង​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​-១៩ ប្រភេទ​ដែល​តា (Delta) ជាពិសេស ក្រោយ​វិធាន​ការបិទ​ខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​ខេត្តសៀមរាប ត្រូវ​បញ្ចប់​តាម​កាលកំណត់ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​២៣៖៥៩ នាទី ស្អែក​នេះ​, រាជរដ្ឋាភិបាល សម្រេច​បន្ត​ការអនុវត្ត យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស សម្រាប់​រយៈពេល ៧ ថ្ងៃ​បន្ថែមទៀត រហូតដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១»៕

adm

Leave a Reply

Your email address will not be published. Required fields are marked *