ព័ត៌មាន

ក្រសួងប្រៃណីយ៍ ប្រាប់ឲ្យប្រតិបត្តិករផ្តាល់សេវាទូរសព្ទចល័តលុបបំបាត់ការហៅចូលមកលេខទូរសព្ទរបស់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៦កក្កដានេះ ឲ្យដឹងថា កន្លងមកនិយ័តករទូរគមនាគមន៍កម្ពុជាបានរកឃើញថា ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តមួយចំនួនបានប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នាជាច្រើនហៅចូលទៅកាន់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាបន្ថែមរបស់ខ្លួន ដោយអ្នកប្រើប្រាស់មិនបានចុះឈ្មោះប្រើប្រាស់ជាមុន។ សកម្មភាពនេះបានរំខានដល់ជីវភាពប្រចាំថ្ងៃនិងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់។
ក្នុងន័យនេះ និយ័តករទូរគមនាគមន៍កម្ពុជា តម្រូវឲ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ បញ្ឈប់រាល់ការរំខានដល់អ្នកប្រើប្រាស់តាមការហៅចូលលេខទូរសព្ទចល័តជាបន្ទាន់។ បញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់លេខកូដទូរគមនាគមន៍ទាំងឡាយណា ដែលគ្មានការអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា។
ក្នុងករណីប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តពុំអនុវត្តតាមការណែនាំខាងលើនេះទេ ក្រសួង នឹងចាត់វិធានការម៉ឺងម៉ាត់ដោយណែនាំឱ្យ និយ័តករទូរគមនាគមន៍កម្ពុជា បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករទាំងនោះ ព្រមទាំងចាត់វិធានការស្របតាមមាត្រា៦៩ និងមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍៕
adm

Leave a Reply

Your email address will not be published. Required fields are marked *