លោកតាវ័យ ៩២ឆ្នាំ ដែលបានឆ្លងមេរោគកូវីដ១៩ ហើយត្រូវបានកូនប្រុសក្រាបសំពះដល់ដីជូនដំណើរទៅព្យាបាលជំងឺនោះ នៅពេលនេះបានក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ ព្យាបាលឲ្យជាសះស្បើយ និងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ។ គួររម្លឹកថា លោកតាវ័យ ៩២ឆ្នាំ រស់នៅក្នុងសង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមានឆ្លងមេរោគកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យមកទទួលទៅសម្រាកព្យាបាលកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅពេលនោះគេឃើញកូនប្រុសរបស់គាត់មានវ័យចំណាស់ដែរនោះ បានក្រាបសំពះជូនដំណើរលោកតាឡើងរថយន្តពេទ្យ។ រូបភាពក្រាបសំពះដល់ដីស្មើបាតជើងលោកឪពុកដែលវ័យជរាទៅហើយនោះ ធ្វើឲ្យមហាជនសម្តែងការអាណិតអាសូរក្តុក្តួលក្នុងចិត្ត ហើយត្រូវបានមហាជនចែករំលែកតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក៕
អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា ហៅកាត់ថា (CQS)។ នេះបើតាមការឱ្យដឹងពី លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកមុ្ម រុក្ខាប្រមាញ់ និងនេសាទ ។ លោក ជំទាវ អ៊ឹម រចនា នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការនេះមានប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ ក្នុងនេះរួមមាន ៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ក្នុងបរិមាណ ៤.៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី ។
ជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ លីវ ចេន លី (Liu Zhen Li) មេបញ្ជាការកងទ័ជើងគោកនៃកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទកភាពចំពោះទំនាក់ទំនងមិត្តភាពប្រកបដោយការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក រួមជាមួយនឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិន ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ការអភិវឌ្ឍរីកចម្រើនរួមគ្នា និងការរួមសុខរួមទុក្ខ លើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដូចដែលស្តែងឡើងតាមរយៈ កិច្ចខិតខំប្រឹងប្រែងជួយគ្នា និងឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងកាលៈទេសៈនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ កន្លងមកនេះ