(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក លី ម៉ូតូយុគិ (LI Motoyuki) ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន NTT DOCOMO, INC ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ លោក លី ម៉ូតូយុគិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនលើវិស័យទូរគមនាគមន៍ ដោយផ្គត់ផ្គង់សេវាកម្ម 4G និង 5G, ប្រព័ន្ធផ្កាយរណប និងទូរសព្ទចល័ត, និងបានសហការជាមួយ NTT Group អភិវឌ្ឍន៍បច្ចេកវិទ្យា 6G ព្រមទាំងជម្រាបអំពីបំណងក្នុងការពង្រីកវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ។ ជាការឆ្លើយតប […]
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកmacerdes មួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុ.លទៅបុ.ករថយន្ត TOYOTA PRIUS បើកឆ្លងផ្លូវចំពាក់កណ្ដាលយ៉ាងពេញទំ.ហឹង បណ្ដាលឲ្យរងការខូចខាតទ្វារមួយចំហៀងខាងស្តាំ យ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៩៩កែងនិងផ្លូវ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកTOYOTA PRIUS មួយគ្រឿងពណ៌កណ្តុរប្រមេះពាក់ផ្លាកលេខ ភ្នំពេញ 2BD-0084 បើកបរតាមបណ្តោយផ្លូវ៩៩ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជាបួនស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក Macerdes ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BN-3855 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៤៧៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន មកដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុ.លទៅបុករថយន្តTOYOTA PRIUS បើកឆ្លងផ្លូវចំពាក់កណ្តាលទ្វារខាងស្តាំ យ៉ាងពេញទំ.ហឹងបណ្តាលឲ្យរងការខូចខាតទ្វារមួយចំហៀង យ៉ាងធ្ងន់ធ្ងរ រួចម្ចាស់រថយន្ត TOYOTAPRIUS បានព្យាយាមបើករត់ទៅមុខអស់ជាច្រើនម៉ែត្រ តែត្រូវបានប្រជាពលរដ្ឋជិតខាង ដេញតាមឃាត់យកមកកន្លែងកើតហេតុវិញ រងចាំការដោះស្រាយគ្នា ចំណែកឯរថយន្តស៊េរីទំនើបម៉ាក Macerdesវិញ រងការខូចខាតមួយកំណាត់ខាងមុខស្ទើរទាំងស្រុង។ បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ […]
ភ្នំពេញ៖ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមួយគ្រឿងមិនបានសម្រេច ព្រោះម្ចាស់ម៉ូតូឃេីញទាន់ក៏ដេញឃាត់ខ្លួនបានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះ សេង ទី ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្តស្នាក់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ។ ចំណែកជនរងគ្រោះឈ្មោះ ខាន់ សី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកេីតហេតុ។ ម៉ូតូជនរងគ្រោះម៉ាក ស៊ុយហ្ស៊ុយគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BY- 0560 ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានសម្រាកនៅខាងក្នុងបន្ទប់ជួលដោយទុកម៉ូតូនៅខាងមុខបន្ទប់។ បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់មកធ្វេីសកម្មភាពកាច់សោ.កម៉ូតូហើយខណៈកំពុងធ្វេីសកម្មភាពស្រាប់តែម្ចាស់ម៉ូតូឃេីញទាន់ក៏ស្ទុះរត់ចេញមកក្រៅដេញឃាត់ជនសង្ស័យបានភ្លាមៗតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕