ព័ត៌មាន

រដ្ឋបាលខេត្ដសៀមរាប បន្ដទទូចសូមឲ្យប្រជាជនពង្រឹងការអនុវត្ដវិធានសុខាភិបាល ខណៈជំងឺកូវីដ១៩វាយប្រហារក្នុងកម្រិតធ្ងន់ធ្ងរ

ភ្នំពេញ ៖ រដ្ឋបាលខេត្ដសៀមរាប បានបញ្ជាក់ថា គិតពីពេលដែលលេចធ្លាយជំងឺកូវីដ១៩ ក្នុងសហគមន៍ មកដល់ចុងខែមិថុនានេះ ជំងឺនេះបានរាតត្បាតស្ទើរពាស់ពេញខេត្ដទៅហើយ។ ប៉ុន្ដែអាជ្ញាធរនៅមិនទាន់អាចកំណត់មុខសញ្ញានៃប្រភពថាផ្ទុះចេញពីណាបាននៅឡើយទេ។ តែយ៉ាងណាជាវិធានការនាពេលនេះ អាជ្ញាធរបានបង្កើនការរឹតបន្ដឹងការត្រូតពិនិត្យចរាចរណ៍ចូលខេត្ដ និងកំពុងរៀបចំកន្លែងសម្រាកព្យាបាលបន្ថែមទៀត ដើម្បីទប់ទល់និងការកើនឡើងនៃចំនួនអ្នកឆ្លង៕
adm

Leave a Reply

Your email address will not be published. Required fields are marked *