តាមរយៈប្រភពព័ត៌មានដែលទទួលបាន នៅសៀលថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលើកពេលប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ទៅធ្វើនៅដើមឆ្នាំ ២០២២។ គួររំឮកផងដែរថា កាលពីថ្ងៃ ១៧ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្ដីណែនាំស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និង ឯកជន សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដោយការប្រឡងសញ្ញាបត្រទុតិយភូមិ កំណត់យកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ ។ ដោយឡែកនៅរសៀលថ្ងៃនេះ ស្រាប់តែយើងទទួលបានព័ត៌មានបឋមថា ក្រសួងអប់រំ យុវជន និងកីឡា បានលើកកាលបរិច្ឆេទប្រឡង ទៅធ្វើនៅដើមឆ្នាំ ២០២២ វិញ ដោយពុំទាន់បានបញ្ជាក់ពីគោលការណ៍ និងថ្ងៃខែច្បាស់លាស់នៅឡើយទេ។ យ៉ាងណាមិញ […]
តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស្រេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព បន្ទាប់មកមេដឹកនាំទាំងពីរ កម្ពុជា-ថៃ បានចាប់ផ្តើមកិច្ចប្រជុំពិភាក្សាការងារ ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានយាងចូលទិវង្គត កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច កាលពីខែកុម្ភៈកន្លងទៅ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ រូបថត៖ Press OCM ——————