ព័ត៌មាន

អភិបាលខេត្តព្រះសីហនុ អញ្ជើញបន្តទទួលអំណោយដើម្បីប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩

រសៀលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន ដើម្បីប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។
ឯកឧត្ដបណ្ឌិត សុខ ប្រសិទ្ធិ អនុប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា តាងនាមឱ្យឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រតិភូ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង ទប់ស្កាត់ គ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ក្នុងខេត្តព្រះសីហនុ ដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀងក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ។ អំណោយទាំងនេះក៏បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺកូវីដ-១៩ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានចែក រំលែកធនធាន និងលើកទឹកចិត្តដល់ក្រុមការងារ ពិសេសក្រុមគ្រូពេទ្យរបស់យើងដែលកំពុងបំពេញការងារ ដើម្បីប្រើប្រាស់ បង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងសហគមន៍ក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងចាក់ជូនប្រជា ពលរដ្ឋក្នុងខេត្ត៤ មានដូចជា ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ និងខេត្តតាកែវ ដើម្បីចាក់ចូលសាច់ប្រជាពលរដ្ឋ បង្កើនភាពសាំ ដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ជំងឺកូវីដ-១៩ នៅក្រុងព្រះសីហនុ មានការធូរស្បើយ ក៏ប៉ុន្តែវាបានឆ្លងចូលដល់ស្រុក និងសូមជូនពរឱ្យឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូ និងមន្ត្រីរាជការក្រសួងព័ត៌មានមានសុខភាពល្អ និងបំពេញភារកិច្ចទទួលបានជោគជ័យ និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងអនុសាសន៍ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា អំណោយឯកឧត្តមរដ្ឋមន្ត្ក្រីក្រសួងព័ត៌មានឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុរួមមាន៖
-អង្ករ ៥តោន
-មីជាតិ ១០០កេស
-ទឹកសុទ្ធ ៤៥០កេស
-ទឹកស៊ីអ៉ីវ ១០០យួរ
-ទឹកត្រី ១០០យួរ
-ត្រីខ ២៥កេសធំ
-ម៉ាស ៣០០ប្រអប់
-អាកុល ៥កាន និងថវិកាចំនួន ២០លានរៀល ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
adm

Leave a Reply

Your email address will not be published. Required fields are marked *