Related Articles
បុរសចិត្តខ្លាំងម្នាក់ ខឹងសុំលុយប្អូន ទិញម៉ាស៊ីនកាត់ស្មៅមិនបាន បង្កអគ្គីភ័យឆេះខ្លោចពេញខ្លួន…!
ខេត្តមណ្ឌលគិរី ៖ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៩ វិច្ឆិកាឆ្នាំ២០២១ នេះ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា បុរស ម្នាក់ ខឹងសុំលុយប្អូនទិញម៉ាស៊ីនកាត់ស្មៅអត់បាន បុរសម្នាក់នេះហ៊ានគិតខ្លីចាក់សាំងស្រោចបំណងដុតសម្លា.ប់ខ្លួន ដែលហេតុការណ៍បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងគ្រូពេទ្យជួយអន្តរាគមន៍ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះខាងលើ ឈ្មោះហម វណ្ណា អាយុ៤៣ឆ្នាំ បានប្រាប់ទៅបុរសម្នាក់ទៀតថា ខ្លួនចង់ស៊ីឈ្នួលកាត់ស្មៅឲ្យគេ ដើម្បីបានកម្រៃចិញ្ចឹមជីវិត។ បន្ទាប់ពីនិយាយរួច ជនរងគ្រោះបានត្រឡប់ទៅផ្ទះប្អូនស្រីឈ្មោះ ហម ដាវី បំណងសុំលុយទិញម៉ាស៊ីនកាត់ស្មៅ ប៉ុន្តែប្អូនប្រាប់ថា អត់មានលុយទេ ចាំប្តីមកវិញ ចាំទិញម៉ាស៊ីនកាត់ស្មៅឲ្យ។ ប្រភពបន្តថា ដោយមិនអាចសុំលុយពីប្អូនស្រីបង្កើតទិញម៉ាស៊ីនកាត់តាមចិត្តចង់បាន បន្តិចក្រោយមក បុរសរងគ្រោះខាងលើក៏ដើរទៅប្រាប់ប្អូនជីដូនមួយម្នាក់ទៀតថា បន្តិចទៀតអញដុតផ្ទះចោលហើយ រួចក៏ដើរទៅទិញសាំងនិងត្រឡប់ចូលក្នុងផ្ទះ ក៏ចាក់សាំងដុតខ្លួនឯង បណ្តាលឲ្យឆេះខ្លោចពេញខ្លួន។ ទោះយ៉ាងណាករណីនេះ មិនបានបណ្តាលឲ្យមានអ្នករងគ្រោះផ្សេងទៀតក្រៅពីជនបង្កនោះទេ តែមានការខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ ៕
ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពរយៈពេលយូរធ្វើឱ្យប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតដ៏ស៊ីជម្រៅ ………..
បច្ចុប្បន្ន ឱ្យតែមានពិធីបុណ្យ ឬសូម្បីតែពេលសម្រាកចុងសប្តាហ៍ ប្រជាពលរដ្ឋខ្មែរតែងដណ្តឹងសួរគ្នាថា តើគួរទៅដើរលេងនៅទីណា? សំណួរនេះបានផុសចេញពីបបូរមាត់មនុស្សស្ទើរតែគ្រប់គ្នានៅពេលបានជួបមិត្តភ័ក្តិ ឬអ្នកធ្លាប់ស្គាល់គ្នា។ ការជជែកផ្លាស់ប្តូរយោបល់អំពីទីកន្លែងដើរកម្សាន្តកើតឡើងតែក្នុងបរិបទដែលប្រជាពលរដ្ឋមានលំនឹងក្នុងចិត្តហើយទទួលបានសេចក្តីសុខកាន់តែខ្លាំងជាលំដាប់ក្នុងអារម្មណ៍របស់ខ្លួន។ ជាក់ស្តែងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរបានជួបជុំគ្រួសារ ញាតិមិត្ត បងប្អូនដើម្បីទៅវត្តធ្វើបុណ្យទានព្រមទាំងដើរកម្សាន្តតាមទីរមណីយដ្ឋានផ្សេងៗទៅតាមចិត្តចង់។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ មិនថាជំនួបក្នុងទ្រង់ទ្រាយបែបណា ឬនៅទីណាឡើយ ក្តីសប្បាយរីករាយ សំណើចក្អាកក្អាយ និងស្នាមញញឹម កើតមាននៅទីនោះ។ ទិដ្ឋភាពបែបនេះកើតឡើងដោយសារប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក្នុងប្រទេសដែលមានស្ថិរភាពនយោបាយល្អ មានកំណើនជីវភាព មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អស្អាត ប្រទាក់ក្រឡាគ្នា មានមធ្យោបាយធ្វើដំណើរសម្បូរបែប មានការអភិវឌ្ឍន៍មិនធ្លាប់មានពីមុន ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានភាពកក់ក្តៅនិងមានក្តីសង្ឃឹមក្នុងជីវិតកាន់តែខ្លាំងឡើង។ មិនថាក្នុងឬក្រៅប្រទេស ពលរដ្ឋខ្មែរនាំគ្នាដើរកម្សាន្តគ្រប់ទិសទី។ សរុបមកវិញ សុខសន្តិភាពរយៈពេលយូរដែលជាស្នាដៃសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការធានាការពារសន្តិភាពមិនឱ្យបាត់បង់ពីសំណាក់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងធ្វើឱ្យប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតខុសពីមុនស្រឡះពោលគឺផ្លាស់ប្តូរពីការរស់នៅដោយការភ័យខ្លាចកាលពីសម័យសង្គ្រាម មកជាការរស់នៅក្នុងក្តីសប្បាយរីករាយតាមបែបមនុស្សក្នុងសង្គមស៊ីវិល័យ។ នេះគឺជាការផ្លាស់ប្តូរផ្នត់គំនិតដ៏ស៊ីជម្រៅបំផុតមួយរបស់ប្រជាពលរដ្ឋខ្មែរ៕ អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🌐 website […]
ប្រមុខរាជរដ្ធាភិបាល ណែនាំស្ថាប័នរដ្ឋ ត្រូវចេះសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងទឹក
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានណែនាំទៅកាន់ប្រធានអង្គភាព ស្ថាប័នរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់សន្សំសំចៃលើការប្រើប្រាស់ថាមពលអគ្គិសនី និងទឹកជាដើម ដើម្បីកាត់បន្ថយការចំណាយ និងរក្សាថាមពលឲ្យប្រើប្រាស់នៅកន្លែងផ្សេងៗបានច្រើន។ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ក្រសួង ស្ថាប័នរដ្ឋ មិនគួរគម្បីបើកម៉ាស៉ីនត្រជាក់ខ្លាំងពេកនោះ ពោលប្រសិនបើកខ្លាំងថាមពលអគ្គិសនីក៏អស់ច្រើនដែរ ហើយពេលចេញក្រៅ ឬមិនចាំបាច់ត្រូវបិទភ្លើងដូចគ្នាផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះយើងគម្បីសន្សំសំចៃទៅលើការប្រើប្រាស់ទាំងអគ្គិសនីក្ដី ទាំងទឹកក្ដី កុំខ្ចះខ្ចាយ កុំមើលស្រាល មិនថាគ្រួសារទេ ពិសេសស្ថាប័នរដ្ឋត្រូវតែប្រយ័ត្នប្រយែងទៅលើការប្រើប្រាស់អគ្គិសនី […] ដើម្បីកាត់បន្ថយការប្រើប្រាស់ភ្លើងបាន កុំបើកម៉ាស៉ីនត្រជាក់ខ្លាំងពេក ហើយពេលចេញពីធ្វើការត្រូវបិទម៉ាស៉ីនត្រជាក់ និងបិទភ្លើង»។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីក្រសួងមួយចំនួន ដែលប្រើប្រាស់សូឡាដោយយកពន្លឺព្រះអាទិត្យ បំលែងទៅជាថាមពលអគ្គិសនី រួមមាន ក្រសួងបរិស្ថាន, ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត (កំពុងដំណើរការសាងសង់។ សម្ដេចតេជោថា ការនេះគឺជារឿងល្អ […]