(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ម្ជុលទី២ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៨.៩៥១នាក់ (ស្រី៤.៩៤៨នាក់ និងប្រុសចំនួន ៤.០០៣នាក់) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ម្ជុលទី២ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា៖ * ទី១៖ សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សាសឡា) * ទី២៖ សង្កាត់ស្ទឹងមានជ័យ២ (សាលាបឋមសិក្សាស្ទឹងមានជ័យ) * ទី៣៖ សង្កាត់ស្ទឹងមានជ័យ៣ (បុរី លឹម ឈាងហាក់) * ទី៤៖ សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា ផ្លូវវេងស្រេង) * ទី៥៖ សង្កាត់ចោមចៅ២ (សាលាបឋមសិក្សាគោកបញ្ជាន់) * ទី៦៖ សង្កាត់ចោមចៅ៣ (ផ្សារ លន សុីធី ចោមចៅ)៕
កំពង់ស្ពឺ)៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ បានណែនាំទៅអាជ្ញាធរក្រុងស្រុកនិងខេត្ត ពិសេសមន្ទីរអប់រំ យុវជន និងកីឡា បង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់មូលដ្ឋាននិងសហគមន៍ ដើម្បីកៀរគរកុមារដែលគ្រប់អាយុបានចូលរៀនគ្រប់ៗគ្នា។ ការណែនាំនេះ ក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការងារជូនលោកគ្រូ អ្នកគ្រូ ចំនួន ១៣១៤នាក់ ក្នុងក្រមខណ្ឌមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដែលមានស្នាដៃក្នុងការបង្រៀន កន្លងមក។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា កុមារដែលគ្រប់អាយុចូលរៀនត្រូវតែបញ្ជូនឱ្យចូលសាលា ដើម្បីទទួលបានការអប់រំ ដូច្នេះអាជ្ញាធរ ក្រុង ស្រុក ខេត្តនិងមន្ទីរជំនាញត្រូវផ្សព្វផ្សាយ កៀរគរកុមារគ្រប់អាយុទាំងអស់ ពិសេសត្រូវសម្របសម្រួលគ្រប់នីតិវីធីដើម្បីធ្វើយ៉ាងណាឱ្យកូនៗបងប្អូនពលករ ដែលទើបវិលត្រឡប់ពីប្រទេសជិតខាងបានចូលរួមគ្រប់គ្នា។ ក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា គ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ ជាអ្នកធានាឱ្យបាននូវគុណភាពអប់រំ និងជាអ្នកតម្រង់ទិសកុមារ និងយុវជនកម្ពុជា ឱ្យក្លាយជាពលរដ្ឋពេញលេញ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស […]
ក្រចេះ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥អញ្ជើញដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាននេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ខិតសេវាសុខាភិបាល មានបង្កើតមន្ទីរពេទ្យបង្អែកតាមស្រុក រួមទាំងប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែជិត ក្នុងការពិនិត្យ និងព្យាបាលជំងឺរបស់ពួកគេ ហើយក៏បានកាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្តថា មួយវិញទៀត កិច្ចគាំពារសុខមាលភាពសង្គមនេះ គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល ដូចនេះហើយទើបសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី […]