ព័ត៌មាន

នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ

និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី បានសហការជាមួយមន្ទីរសុខាភិបាលខេត្តក្រចេះ និងរដ្ឋបាលស្រុកចិត្របុរី បានរៀបចំ និងអញ្ជើញចូលរួមជាគណៈអធិបតីកម្មវិធីសំណេះសំណាលសួរសុខទុក្ខ ពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅមូលដ្ឋានក្នុងស្រុកចិត្របុរី ខេត្តក្រចេះក្រោមអធិបតីភាព ឯកឧត្តម សរ ចំរុង អ្នកតំណាងរាស្រ្តមណ្ឌលក្រចេះ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលបណ្តឹងនិងអង្កេត និងអធិការកិច្ច និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។

កម្មវិធីបានប្រព្រឹត្តទៅក្នុងបរិវេណអនុវិទ្យាល័យអញ្ចាញ ភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ដែលសម្របសម្រួលដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលដឹកនាំដោយឯកឧត្តម សៅ សំបូរ និងពេទ្យស្ម័គ្រចិត្តចំនួន ៧០នាក់ ទៅតាមជំនាញរួមមាន ផ្នែកពិនិត្យជំងឺទូទៅ ចំនួន៤៣នាក់ ផ្នែកពិនិត្យនិងដកធ្មេញ ចំនួន៧នាក់ និងផ្នែកវាស់ភ្នែកចែកជូនវ៉ែនតា ចំនួន៧នាក់ បន្ថែមដោយក្រុមសម្របសម្រួល ចំនួន៦នាក់ ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២០នាក់ សមាគមនារីកម្ពុជាចំនួន៥នាក់។ កម្មវិធីបានផ្តល់សេវាចម្បងមានចំនួន៣ផ្នែក គឺ:

១- ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅមនុស្សចាស់ និងកុមារ

២- ពិនិត្យ ពិគ្រោះជំងឺធ្មេញ ពិសេសដកធ្មេញ

៣- ពិនិត្យនិងវាស់ភ្នែក ចែកជូនវ៉ែនតា សម្រាប់មើលជិតនិងមើលឆ្ងាយ និងការវះកាត់តូច និង ពិនិត្យអេកូស្រ្តីមានផ្ទៃពោះ។

ប្រជាពលរដ្ឋ និងកុមារ បានមកទទួលសេវា សរុប ចំនួន៦៦២នាក់/ ស្រី ៤២៧ នាក់។

 

បន្ទាប់ពីចប់កម្មវិធីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម សុខ ចាន់ភក្តី បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីលោក យិន វណ្ណៈ គណៈអភិបាលស្រុកចិត្របុរី ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជំងឺពិការភាព និងមានការខ្វះខាតក្នុងជីវភាព ដោយនាំយកអំណោយឧបត្ថម្ភរបស់ ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ជូនដល់ អ៊ុំស្រីឈ្មោះ ណាវ អេន អាយុ៧៥ រស់នៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលរួមមាន រទេះរុញសម្រាប់ជនពិការ១គ្រឿង អង្ករ២បេតូច (១បេទម្ងន់១៥គីឡូក្រាម) ឃីត១កញ្ចប់ និងថវិការចំនួន ១០០,០០០រៀល។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *