ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយក្រុមហ៊ុនមួយនៅប្រទេសជប៉ុន ដែលមានអ្នកទស្សនាជាង ១០លាននាក់ មានគម្រោងផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍ កម្ពុជា

នាព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក KATO Kazunori (សមាគមជប៉ុន-កម្ពុជា) ឧកញ៉ា សាយ សុភ័ក្រ្តា និងលោក TAKEUCHI Mei តំណាងក្រុមហ៊ុន TBS Holdings Inc. និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍។

 

ក្រុមហ៊ុនជប៉ុនមួយដែលមានបណ្តាញទូរទស្សន៍ជាង ២៨ប៉ុស្តិ៍ មានអ្នកទស្សនាជាង ១០លាននាក់ តាមរយៈ លោក KATO Kazunori (សមាគមជប៉ុន-កម្ពុជា) បានស្នើសុំអនុសាសន៍ណែនាំពី ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក្រសួងទសចរណ៍ លើគម្រោងផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពលនៃគោលដៅទេសចរណ៍បេតិកភណ្ឌ ប្រវត្តិសាស្រ្ត ធម្មជាតិរបស់កម្ពុជា ព្រមទាំងវប្បធម៌ប្រពៃណី ម្ហូបអាហារ និងផលិតផលក្នុងស្រុក ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *