ភ្នំពេញ ៖ បច្ចុប្បន្ន ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ កំពុងដំណើរការផ្តល់សេវា ប្រជាពលរដ្ឋប្រមាណជាង៣០០សេវា លើវិស័យជំនាញចំនួន១៧ រួមមាន៖ ១.វិស័យជូនទេសចរណ៍ ២. វិស័យវប្បធម៌ ៣. វិស័យពាណិជ្ជកម្ម ៤. វិស័យសាធារណការ ៥. វិស័យឧស្សាហកម្ម ៦. វិស័យសំណង់ ៧. វិស័យកសិកម្ម ៨. វិស័យសុខាភិបាល ៩. វិស័យអប់រំ ១០. វិស័យ រ៉ែនិងថាមពល ១១. វិស័យបរិស្ថាន ១២) វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ១៣. វិស័យធម្មការនិងសាសនា ១៤.ការងារអត្រានុកូលដ្ឋាន ១៥. ការងារនីត្យានុកូលកម្ម ១៦.ការងាររដ្ឋបាល និង១៧.ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី។ នេះបើតាមឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ។
============= ខេត្តបន្ទាយមានជ័យ:លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាត់តាំងស្នងការរងចំនួន៣រូប រួមមាន: លោក ឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនការងារព្រំដែនគោក លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសជួញដូរមនុស្ស លោកវរសេនីយ៍ឯក ជុន លាង ស្នងការរងទទួលទិស៨០៧ ចុះត្រួតពិនិត្យស្ថានភាពព្រំដែន បទល្មើសឆ្លងដែនខុសច្បាប់ និងស្ថានភាពទឹកជំនន់។ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនការងារព្រំដែនគោក បានមានប្រសាសន៍ថា គោលបំណងនៃការចុះបេសកកម្មតាមព្រំដែនថ្ងៃនេះគឺ ចុះត្រួតពិនិត្យកងកម្លាំងតាមគោលដៅ -ទប់ស្កាត់មេខ្យល់ បទល្មើសឆ្លងដែនខុសច្បាប់ និងការដាក់កម្លាំងត្រៀមលក្ខណៈជាស្រេច ដើម្បីត្រៀមបង្ការ សង្គ្រោះ ពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់ ការជម្លៀសពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ នៃវរសេនាតូចការពារព្រំដែនគោក លេខ៨០៧។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងក៏បាននាំយកអំណោយអាវយឺត ចែកជូនដល់កម្លាំង និងមានមតិផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ អនុវត្តតួនាទី ភារកិច្ចបានល្អ រួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន […]
#តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ_តេង_ច័ន្ទណាត_ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប សៀមរាប ៖ ថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី នៅសាលប្រជុំសាលាខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរង ទទួលផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃ គ.គ.ម.ខ ៕