ព័ត៌មាន

ក្រសួងរៀបចំដែនដី កំពុងសម្រុកដោះស្រាយគម្រោងអចលនទ្រព្យដែលមានបញ្ហាជូនពលរដ្ឋ

ជាការកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសចាប់តាំងពីដើមឆ្នាំ២០២៤ គេតែងសង្កេតឃើញក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសអញ្ជើញអតិថិជនដែលបានទិញលំនៅឋានរបស់គម្រោងអភិវឌ្ឍន៍ដែលមានបញ្ហាមកចូលរួមដោះស្រាយនៅក្នុងក្រសួង ហើយជាលទ្ធផល គម្រោងជាច្រើនត្រូវបានដោះស្រាយចប់សព្វគ្រប់ជាស្ថាពរ ហើយក្រសួងក៏បាន និងកំពុងបន្តដោះស្រាយបញ្ហាជាបន្តបន្ទាប់ចំពោះគម្រោងដែលមានបញ្ហាជាមួយអតិថិជន ។

 

ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពីធីប្រគល់បណ្ណវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអតិថិជនបុរី វីធាយភី ខេត្តព្រះសីហនុ ដោយឯកឧត្តម បានលើកឡើងថា ៖ « ពួកយើងមកថ្ងៃនេះ ដើម្បីមកប្រគល់បណ្ណកម្មសិទ្ធិ ដែលជាទ្រព្យដ៏ថ្លៃថ្លាជូនបងប្អូន ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យ»។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *