ព័ត៌មាន

រយៈពេលត្រឹមតែ ៣ថ្ងៃ បងប្អូនប្រជាពលរដ្ឋប្រមាណជា ៣០០នាក់ បានមកទទួលសេវា ប.ស.ស. នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ —————————

(ភ្នំពេញ)៖ រយៈពេល ៣ថ្ងៃមកនេះ បន្ទាប់ពីបើកសម្ពោធជាផ្លូវការសាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី និងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ មានសមាជិក ប.ស.ស. សរុបប្រមាណជា ៣០០នាក់ បានមកទទួលសេវារបស់បេឡាជាតិសន្ដិសុខសង្គម ដែលក្នុងនោះរួមមាន៖ ការមកធ្វើប័ណ្ណសមាជិក ប.ស.ស. និងដាក់ឯកសារស្នើសុំប្រាក់ឧបត្ថម្ភផ្សេងៗ។

 

ក្នុងឱកាសថ្ងៃចុងក្រោយ នៃពិធី  ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស.  ក៏បានអនុញ្ញាតឱ្យ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម ចូលរួមជាវាគ្មិនធ្វើបទបង្ហាញលើអត្ថប្រយោជន៍របបសន្ដិសុខសង្គមជូនដល់សិស្ស និស្សិត តំណាងសហគ្រាស គ្រឹះស្ថាន ដែលមកចូលរួមផងដែរ។

 

សូមបញ្ជាក់ជូនថា៖ សម្រាប់ប្រជាពលរដ្ឋ និងសាធារណជន ចាប់ពីពេលនេះតទៅ អាចអញ្ជើញមកទទួលសេវារបស់បេឡាជាតិសន្ដិសុខសង្គម ដែលមានដូចជា ធ្វើប័ណ្ណសមាជិក ប.ស.ស. , ដាក់ឯកសារស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល, ដាក់ឯកសារស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ, ប្រាក់បំណាច់មាតុភាព, ដាក់ឯកសារហានិភ័យការងារ និងស្នើសុំលិខិតព្យាបាលបន្ដបាន នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី ជាន់ទី២ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *