ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាជាមួយឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន នៅទីក្រុង Changzhi ខេត្ត Shanxi នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ជាពិសេសរវាងប្រទេសកម្ពុជា-ចិន ដោយផ្តោតលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលបានរួមគ្នាបង្កើននូវសមិទ្ធផលជាច្រើននៅក្នុងវិស័យព័ត៌មាន អប់រំ វប្បធម៌ និងពាណិជ្ជកម្ម។
ភាគីទាំងពីរបានប្តេជាចិត្តបន្តកិច្ចសហប្រតិបត្តិការដើម្បីពង្រីកបន្ថែមនូវទំនាក់ទំនងក្នុងវិស័យព័ត៌មានរវាងកម្ពុជា-ចិន ឱ្យកាន់រឹងមាំ។
រូបថត៖ ខឹម សុវណ្ណារ៉ា
———