ព័ត៌មាន

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអាជ្ញាធរដែនដី អញ្ជើញចូលរួមដាំកូនឈើ នៅខេត្តក្រចេះ ក្រចេះ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤–

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងព័ត៌មាន និងក្រុមការងារចុះមូលដ្ឋាន ព្រមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធ និងសិស្សានុសិស្ស អញ្ជើញ និងចូលរួមដាំដើមឈើក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកសាង ស្ថិតនៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។

adm

Leave a Reply

Your email address will not be published. Required fields are marked *