ព័ត៌មាន

ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ ដែលមាន ចំនួន២១រូប ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ។

ដោយមានការអញ្ជីញចូលរួមពីឯកឧត្តមក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អភិបាលរងខេត្ត ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក កងកម្លាំងទាំងបីប្រភេទ មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធ។

adm

Leave a Reply

Your email address will not be published. Required fields are marked *