ព័ត៌មាន

ក្រោមការជួយពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ស្ដ្រីមានជំងឺគឺសទឹកបណ្ដាលឱ្យពោះធំរហូតដល់ទៅជាង ២៥គីឡូក្រាម ត្រូវបានវះកាត់ជោគជ័យ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ)៖ លោកស្រី ប៉ែន សុខមាន អាយុ ៥២ឆ្នាំ នៅរស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាសន្ដិសុខ សព្វថ្ងៃជាស្ដ្រីមេម៉ាយម្នាក់ គ្មានកូនតែត្រូវចិញ្ចឹមក្មួយតូចៗចំនួន ២នាក់ កំព្រារឪពុកម្ដាយនិងមានម្ដាយចាស់ជរាម្នាក់ទៀត អាយុ ៨១ឆ្នំា នៅក្នុងបន្ទុក។

តែជាអកុសលស្ដ្រីរូបនេះបានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយសារជំងឺរុំារ៉ៃមិនដឹងមុខ ក៏សម្រេចមកពិនិត្យតាមដានសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យក៏តម្រូវឱ្យធ្វើការពិនិត្យតាមដានឱ្យបានទៀងទាត់ ដើម្បីដឹងពីស្ថានភាពជំងឺ, តែដោយសារមិនសូវមានការឈឺចុកចាប់ទៀត ស្ដ្រីមេម៉ាយរូបនេះ ក៏មិនបានទៅជួបជាមួយគ្រូពេទ្យទៅតាមការណាត់ ទោះការពិនិត្យព្យាលបាលដោយប្រើប្រាស់បណ្ណសមធម៌ ជាបន្ទុករបស់រាជរដ្ឋាភិបាលក៏ដោយ។

 

ចង្អុលបង្ហាញរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងលោកសាស្ដ្រាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។

 

សម្រាប់គ្រួសារអ្នកជំងឺ ដែលត្រូវជាក្មួយ មកមើលថែអ្នកជំងឺវិញ បានឈររំភើបត្រេកអររហូតហូរទឹកភ្នែក និងប្រាប់ពីអារម្មណ៍របស់ខ្លួនថា «ខ្ញុំសប្បាយចិត្ដណាស់ពេលឃើញគាត់វះកាត់បានជោគជ័យ សុខភាពគាត់បានល្អប្រសើរវិញ លែងពិបាកដូចមុន ស្ពាយពោះយ៉ាងធំ ទម្ងន់ដល់ទៅជាង ២៥គីឡូ រំកិលដើម្បីបន្លាស់ខ្លួនដូចមុនទៀតហើយ។ ខ្ញុំសូមគោរពអំណរគុណដល់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយកូនចៅក្រីក្រ ក្រៅពីផ្ដល់អំណោយដល់ពួកខ្ញុំហើយ បានជួយមីងខ្ញុំឱ្យមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតថែមទៀត ហើយអត់អស់លុយសូម្បីតែមួយរយខ្មែរច្រៀតជាបួន។ ទន្ទឹមនឹងនោះ ខ្ញុំសូមថ្លែងអំណរគុណដល់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងសូមថ្លែងអំណរគុណ ដល់លោកសាស្ដ្រាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត រួមទាំងក្រុមគ្រូពេទ្យដែលបានមើលថែ និងព្យាបាលវះកាត់មីងខ្ញុំយ៉ាងយកចិត្ដដាក់ ប្រកបដោយសុវត្ថិភាព»។

 

គូរបញ្ជាក់ថា លោកស្រី ប៉ែន សុខមាន ជាស្ដ្រីមេម៉ាយ រយៈពេល ១៨ឆ្នាំមកហើយ រស់នៅជាមួយម្ដាយចាស់ជរា អាយុ ៨១ឆ្នាំ នៅក្នុងផ្ទះជួលដ៏តូចមួយក្នុងមួយខែបង់ ៥ម៉ឺនរៀល។ មុនស្ដ្រីអ្នកជំងឺធ្លាក់ខ្លួនឈឺ គឺមានមុខរបរជាសន្ដិសុខ ដើម្បីចិញ្ចឹមជីវិតខ្លួន ម្ដាយ និងក្មួយតូចៗពីរនាក់ ។ដោយសារអត់លុយផង និងមានបន្ទុកត្រូវរ៉ាប់រងផង ស្ដ្រីមេម៉ាយដ៏កំសត់ និងពូកែស៊ូម្នាក់នេះ មិនបានយកចិត្ដទុកដាក់នឹងខ្លួនឯងនោះទេ ហើយមិនបានយល់ដឹងពីសុខភាពផងទៀតនោះ បានប្រើប្រាស់ថ្នាំបុរាណខ្មែរ គ្មានប្រភពច្បាស់លាស់។

 

ជុំវិញនឹងបញ្ហាសុខភាពនេះ លោកវេជ្ជបណ្ឌិត គាន់ អូន បានផ្ដល់សារសុខភាពជូនដល់ប្រជាពលរដ្ឋថា «សូមមេត្ដាបងប្អូនប្រជាពលរដ្ឋទាំងអស់ មកពិនិត្យសុខភាពជាប្រចាំ ជាពិសេសស្ដ្រីយើង ត្រូវតាមដានពិនិត្យសុខភាព ជារៀងរាល់ ៦ខែម្ដង ឬមួយឆ្នាំម្ដង ទោះខ្លួនមិនឈឺក៏ដោយ ចំពោះបញ្ហាសុខភាពសូមកុំធ្វេសប្រហេសឱ្យសោះ» ។សុខភាពល្អ ទើបអាចប្រកបកិច្ចការងារបានរលូន, កាលណាបើមានជំងឺហើយ នោះនឹងធ្វើអ្វីមិនកើត ដែលធ្វើឱ្យបាត់បង់ទាំងចំណូល ប៉ះពាល់ដល់ទាំងសេដ្ឋកិច្ចគ្រួសារ សុខភាព និងអាចឈានទៅដល់បាត់បង់ជីវិតផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *