ព័ត៌មាន

អ៊ំស្រី សូ ណុល អាយុ ៦២ឆ្នាំ  រស់នៅក្នុងភូមិគ្រើល ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។ អ៊ំស្រីមានដុំសាច់ពកនៅត្រចៀក ជាយូរឆ្នាំមកហើយ ដោយពុំមានលទ្ធភាពក្នុងការវះកាត់។


ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នាំអ៊ំស្រីមកធ្វើការវះកាត់ដុំសាច់ពកត្រចៀកចេញ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ដោយជោគជ័យ ។

បច្ចុប្បន្ន អ៊ំស្រី បានធូរស្បើយ និងមានអារម្មណ៍រំភើបសប្បាយរីករាយ ព្រមទាំងគោរពដឹងគុណ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ ម្ហូបអាហារ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

អរគុណក្រុមគ្រូពេទ្យ TYDA

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#TYDA #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceincambodia

adm

Leave a Reply

Your email address will not be published. Required fields are marked *