ព័ត៌មាន

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសផ្តល់អាហារូបករណ៍ ក្នុងការសិក្សាជំនាញដែលកំពុងមានតម្រូវការទីផ្សារ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញប្រចាំជីវិត ដោយឥតគិតថ្លៃចំនួន៨៤០កន្លែង ក្នុងកម្មវិធី ១,៥លាននាក់ ជំហានទី២។

 

ជំនាញដែលផ្តល់ជូននោះរួមមាន ៖ ការងារកំបោរ ១២០នាក់, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ១២០នាក់, ការថែទាំ និងជួសជុលរថយន្ត ១២០នាក់, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ១២០នាក់, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ១២០នាក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ១២០នាក់, សេវាកម្មសម្អាងកាយ ៦០នាក់ និងការរចនាក្រាហ្វិកដោយកុំព្យូទ័រ ៦០នាក់។

 

កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយកាលបរិច្ឆេទចូលរៀននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់វិទ្យាស្ថានដែលមានអាសយដ្ឋាន ភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ឬតាមទូរស័ព្ទលេខ 011 959 798៕

adm

Leave a Reply

Your email address will not be published. Required fields are marked *