ព័ត៌មាន

Hyundai និង Kia ចុះ MOU ជាមួយក្រុមហ៊ុនចិន ដើម្បីពង្រីក និងពង្រឹងសមត្ថភាពរថយន្តរបស់ខ្លួន

នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ប្រទេសកូរ៉េខាងត្បូងចំនួនពីរគឺ Hyundai Motor និង Kia Corp បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយកក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Baidu ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់តភ្ជាប់នៅក្នុងរថយន្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

 

ប្រភពបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងឃើញក្រុមហ៊ុនទាំង ៣សហការគ្នាលើការបង្កើតលក្ខណៈពិសេស និងសេវាកម្មរថយន្ត ដែលភ្ជាប់គ្នាដោយការប្រើប្រាស់ជំនាញរបស់ Baidu លើផ្នែកដូចជា ការបើកបរស្វ័យភាព ឬដោយស្វ័យប្រវត្តិ (autonomous driving), cloud computing និងបញ្ញាសិប្បនិម្មិត (AI)។

adm

Leave a Reply

Your email address will not be published. Required fields are marked *