ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន៖ «ជូនលោកជា ប៉ូច ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់លោក។ 

ក្នុងស្មារតីបង្រួបបង្រួមជាតិ ខ្ញុំសូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់។

 

ខ្ញុំសូមយកឱកាសនេះបញ្ជាក់ថា យើងនឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុស និងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់ នឹងសូមលើកលែងទោសឲ្យពួក

គេតែយើងមិនអត់ឱនឲ្យជនណា ឬក្រុមណាក៏ដោយដែលបន្តដើរតាមជនក្បត់ជាតិនេះជាដាច់ខាត។

 

យើងនឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណា ឬបុគ្គលណាដែលជេរប្រមាថមួលបង្កាច់មកលើគណបក្ស ឬមកលើខ្ញុំតទៅទៀតដោយគ្មានការលើកលែង។

 

យើងមិនអាចអត់ឱនឲ្យបានទេចំពោះជនណា ឬក្រុមណាក៏ដោយមិនថាខ្មែរ ឬបរទេសដែលចង់ដុតផ្ទះយើងដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ»។

adm

Leave a Reply

Your email address will not be published. Required fields are marked *