ព័ត៌មាន

ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីចប់បេសកកម្មការងារប្រកបដោយផ្លែផ្ការួចមក ឯកឧត្តម សុខ ចាន់ភក្តី

រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ និងសហការីបានអញ្ជើញបន្តទៅថ្វាយបង្គំ និងថ្លែងអំណរគុណព្រះចៅអធិការវត្តអធិការវត្តមុនីសូរិយា ចាស់ និងវត្តពុទ្ធភូមិជាយដែនសីមារាម ដែលព្រះអង្គតែងតែបានជួយឧបត្ថម្ភ ជាសម្ភារ: ទេយ្យទាន ជាអង្ករ គ្រឿងឧបភោគ បរិភោគ និងគ្រឿងទេស ជាបន្តបន្ទាប់ ជូនដល់ឯកឧត្តម និងក្រុមការងារ ដើម្បីបន្តធ្វើទាន ចូលរួមសកម្មភាពចិញ្ចឹមចលនាការងារមនុស្សធម៌នៅមូលដ្ឋាន តាំងពីអតីតនៅមូលដ្ឋានឃុំពាមប្រធ្នោះ បន្តតាមឃុំនានាក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។

ក្នុងឱកាសនោះ ឯកឧត្តមបាននាំការសួរសុខទុក្ខ និងប្រគេនព្រះពរពីសំណាក់ ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគេនដល់ព្រះអង្គចៅអធិការទាំងពីរអង្គ និងប្រគេនលិខិតថ្លែងអំណរគុណ ក្នុងនាមឯកឧត្តមរដ្ឋលេខាធិការប្រគេនដល់ព្រះអង្គផងដែរ៕

_________

 

adm

Leave a Reply

Your email address will not be published. Required fields are marked *