ព័ត៌មាន

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បាននិងកំពុងដឹកនាំប្រទេសលើមាគ៌ាដ៏ត្រឹមត្រូវ ដោយបន្តកេរ្តិ៍ដំណែលជាប្រវត្តិសាស្រ្តពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យបានទទួលនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស។

រាជរដ្ឋាភិបាល អាណត្តិទី៧ ប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុតឥតងាករេ និងការទទួលខុសត្រូវខ្ពស់ក្នុងការបន្តថែរក្សាសុខសន្តិភាព និងអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ ក៏ដូចជាឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន បើទោះបីជាស្ថិតក្នុងបរិការដែលពិភពលោកមានការប្រែប្រួល និងមានភាពមិនប្រាកដប្រជាក៏ដោយ”។

 

(នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤)

 

adm

Leave a Reply

Your email address will not be published. Required fields are marked *