ព័ត៌មាន

រុស្ស៊ីចូលរួមជាមួយអាមេរិក ក្នុងច្បាប់នេសាទពិភពលោក

រុស្ស៊ីបានផ្តល់សច្ចាប័នចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ WTO ស្តីពីការហារឃាត់ការឧបត្ថម្ភធន លើការនេសាទ ហើយសមាជិកដែលបានឯកភាព រួមមានទាំងសហរដ្ឋអាមេរិកផងដែរ។

 

ប្រទេសដែលបានផ្តល់សច្ចាប័នលើច្បាប់មួយនេះ មានប្រមាណ ជាង៧០ប្រទេសមកហើយ រួមមានទាំងប្រទេសចិន គិតត្រឹមថ្ងៃទី១៨ ខែមីនា។

 

លោកស្រី Ngozi Okonjo-Iweala អគ្គនាយិកាអង្គការរបស់ WTO បាននិយាយថា «ការទទួលយកជាផ្លូវការរបស់រុស្ស៊ី បង្ហាញពីភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពនៃមហាសមុទ្រ»។ លោកស្រីបានបន្តថា កិច្ចព្រមព្រៀងដ៏សំខាន់នេះ កាន់តែខិតជិតដល់ការចូលជាធរមានហើយ។

 

លោកស្រីក៏បានជំរុញឱ្យសមាជិកដទៃរបស់ WTO បន្តចូលរួមផ្តល់សច្ចាប័ន។ ច្បាប់នេះអាចចូលជាធរមានបាន ចាំបាច់ត្រូវការការអនុម័តជាផ្លូវការ ក្នុងចំណោមពីរភាគបី នៃសមាជិកសរុបរបស់ WTO ឬស្មើនឹង ១១០ប្រទេស។ រហូតមកដល់ពេលនេះ ទើបតែមាន ៧២ប្រទេសប៉ុណ្ណោះ៕ ប្រភពពី AFP

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *