ព័ត៌មាន

Elon Musk ត្រូវឡើងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មការមូលបត្រអាមេរិក ករណីសង្ស័យក្លែងបន្លំមូលបត្រពេលទិញយក Twitter

ចៅក្រមសហព័ន្ធអាមេរិក បានឲ្យដឹងនាពេលថ្មីៗនេះថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ត្រូវតែឡើងផ្តលសក្ខីកម្មនៅចំពោះមុខគណៈកម្មការមូលបត្រអាមេរិក ដែលហៅកាត់ថា SEC ដើម្បីផ្តល់ចម្លើយពីការទិញយកបណ្តាញសង្គម Twitter កាលពីឆ្នាំ២០២២ ក្នុងតម្លៃខ្ទង់៤៤ពាន់លានដុល្លារអាមេរិក និងករណីសង្ស័យក្លែងបន្លំមូលបត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

 

នៅក្នុងដីកាចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ចៅក្រមសហព័ន្ធ Laurel Beeler បានសរសេរថា «ទោះបីជា Musk និងក្រុមច្បាប់របស់លោកបានប្រកែកលើដីកាកោះហៅរបស់ SEC ក្នុងរឿងនេះក៏ដោយ ក៏និយតករហិរញ្ញវត្ថុសហព័ន្ធគឺ «មានអំណាចរបស់ខ្លួន» និង ច្បាស់លាស់បន្តស្វែងរកព័ត៌មានពាក់ព័ន្ធចំពោះការស៊ើបអង្កេត។ និយតករហិរញ្ញវត្ថុសហព័ន្ធ និង Musk ឥឡូវនេះ មានពេលមួយសប្តាហ៍ដើម្បីកំណត់កាលបរិច្ឆេទអំពីការឡើងផ្តល់សក្ខីកម្ម។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *