ព័ត៌មាន

ប្រជាជនចិន ៩ពាន់លាននាក់ធ្វើដំណើរទូទាំងប្រទេស នៅរដូវកាលបុណ្យចូលឆ្នាំ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនបានចេញផ្សាយថា នឹងមានអ្នកដំណើរ ៩ពាន់លាននាក់ ធ្វើដំណើរនៅទូទាំងប្រទេសចិន អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២៤។

 

ទីភ្នាក់ងារសារព័ត៌មាន Xinhua ត្រូវបានគេដកស្រង់ ថ្មីៗនេះ ក៏បានបង្ហាញដែរថា អំឡុងបុណ្យចូលឆ្នាំ ឬ បុណ្យនិទាឃរដូវ របស់ចិននេះ គ្រាន់តែស្ថានីយរថភ្លើង ក្នុងក្រុងប៉េកាំង អាចនឹងមានអ្នកដំណើរឆ្លងកាត់ ដល់ទៅ ជាង៤.៥លាននាក់ បើយោងតាមទិន្នន័យផ្លូវការ។

 

សេចក្តីរាយការណ៍ Xinhua ក៏បានចេញផ្សាយដែរថា ក្នុងចំណោម ៤០ថ្ងៃ នៃការមមាញឹកលើការធ្វើដំណើរ តាមរថភ្លើង នៅរដ្ឋធានីប៉េកាំងនេះ «ថ្ងៃទី៧ ខែកុម្ភៈ» គឺជាថ្ងៃមមាញឹកជាងគេ ក្នុងនោះ មានប្រមាណអ្នកដំណើរប្រមាណ ជិត២០ម៉ឺននាក់។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *