ព័ត៌មាន

សម្តេចធិបតី៖ ការកសាងមូលធនមនុស្សល្អ ត្រូវការរយៈពេលយូរ និងត្រូវការវិនិយោគនៅក្នុងបរិមាណច្រើន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការកសាងមូលធនមនុស្សល្អ ត្រូវ ការរយៈពេលយូរ និងត្រូវការវិនិយោគនៅក្នុងបរិមាណច្រើន ស្របពេលដែលកម្ពុជាមានអាទិភាពជាច្រើនដែលត្រូវយកចិត្តទុកដាក់ ក្នុងការកសាងសង្គមកម្ពុជាបានរឹងមាំ។ សម្តេចថ្លែងដូច្នេះនៅក្នុងពិធីជួបជុំសំណេះសំណាលជាមួយសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ឆ្នាំ២០២៣កន្លងទៅ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

 

សម្តេចធិបតី បានបន្តថា ជាការពិតការអប់រំប្រកបដោយគុណភាពខ្ពស់ គឺជាកូនសោរដ៏សំខាន់មួយសម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងរឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតមូល ធនប្រយុទ្ធគំនិតច្នៃប្រឌិតបច្ចេកវិទ្យា និងនវានុវត្តដែលជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ជំរុញបង្កើតភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។

 

សម្តេចបានបន្ថែមទៀតថា ការអប់រំ និងការបណ្ដុះបណ្ដាលមិនត្រឹមតែបង្កើនធនធានមនុស្សសម្រាប់អភិវឌ្ឍន៍សេ ដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែវិស័យទាំងនេះបង្កើននូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់ប្រទេសជាតិ រួមទាំងផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់សម្រា ប់អ្នកទទួលបានការអប់រំ បណ្ដុះបណ្ដាល និងផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។

adm

Leave a Reply

Your email address will not be published. Required fields are marked *