ព័ត៌មាន

ផ្លែសំរ៉ង កំពុងផ្តល់ប្រាក់កម្រៃខ្ពស់ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិអូរទង់ និងពលរដ្ឋ អាជ្ញាធរមូលដ្ឋានអំពាវនាវឱ្យអភិរក្ស និង ដាំស្តារបន្ថែម

សំរ៉ង ជាផ្លៃឈើព្រៃ របស់ខ្មែរយើង ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយបច្ចុប្បន្ននេះប្រជាសហគមន៍តំបន់ការពារធម្មជាតិអូរទង់ស្ថិតនៅឃុំកុកឡាក់ ស្រុក វ៉ឺង សៃ ខេត្ត រតនគិរី ដោយបានអាស្រ័យរើសផ្លែសំរ៉ង ក្នុងនេះគ្រួសារខ្លះ អាច រកប្រាក់កម្រៃចាប់ពី ១លានរហូតដល់ ១០លានរៀលក្នុងមួយរដូវកាលទៀតផង។

 

គួរបញ្ជាក់ថា ផ្លែសំរ៉ងទុំ អាចយកមកធ្វើជាភេសជ្ជៈ បង្អែម ដែលអាចជួយដល់សុខភាព (ត្រជាក់ក្នុង)។ទីផ្សារសំរង មានតម្លៃពី៣០,០០០ ទៅ ៣៥,០០០រៀល ក្នុងមួយគីឡូក្រាម។ ផ្លែឈើប្រភេទនេះផ្តល់ផលនៅចន្លោះខែកុម្ភៈ និងខែមេសា។ដើមសំរងគេឃើញមានដុះច្រើននៅព្រៃជ្រៅនៅភាគឦសាន ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងមួយផ្នែកនៃខេត្តកោះកុង។ដើមសំរង មានរាងស្រលូន មិនសូវមានមែកបែក និងកម្ពស់ពី១០ ទៅ២៥ម៉ែត្រ។ ប្រភេទឈើហូបផ្លែនេះ ហុចផលចាប់ពីអាយុ១០ ឆ្នាំឡើងទៅ។ សំរងមួយដើម អាចផ្តល់ផលបានពី១០ ទៅ៥០គីឡូក្រាម អាស្រ័យដើមតូចឬធំ ៕ – ដោយៈម៉ាដេប៉ូ

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *