ព័ត៌មាន

សមត្ថកិច្ច៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ ០៣ខ្នង គិតជាទឹកប្រាក់ប្រមាណ ២០,០០០,០០០ រៀល និងប្រាក់ដុល្លារចំនួន ៣០០,០០០ ដុល្លារ  

នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៣:២០ នាទីទៀបភ្លឺ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន០៣ខ្នង ដែលស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ ឡាច ជរ ភេទ ប្រុស ផ្ទះសង់អំពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងសង្ក័សីមានទំហំ ០៥x៥០ ម៉ែត្រ ឆេះខូចខាតទាំងស្រុង សរុបគិតជាទឹកប្រាក់ប្រមាណ ២០,០០០,០០០ រៀល និងប្រាក់ដុល្លារចំនួន ៣០០,០០០ ដុល្លារ។

ម្ចាស់ផ្ទះរងគ្រោះទី២ ឈ្មោះ ហាំង សេងហុង ផ្ទះសង់អំពីថ្មដំបូលប្រក់ស័ង្កសីជញ្ជាំងសង្ក័សីមានទំហំ ៥,៨ម៉ែត្រ x ២០ម៉ែត្រ ឆេះខូចខាតពិដានជំហៀងខាងត្បូងប្រវែង១៥ម៉ែត្រ។

ម្ចាស់ផ្ទះរងគ្រោះទី៣ ឈ្មោះ ឡុង នី ផ្ទះសង់អំពីថ្មដំបូលប្រក់ស័ង្កសីជញ្ជាំងសង្ក័សីមានទំហំ ០៦ម៉ែត្រ x ២០ម៉ែត្រ ឆេះខូចខាតជញ្ជាំងសង្ក័សីបាំងជញ្ជាំង។

មូលហេតុៈ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

កងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន០៦គ្រឿង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *