ព័ត៌មាន

ក្នុងឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរចូលទស្សនាប្រាសាទព្រះវិហារ និងប្រាសាទកោះកេរចំនួន ១៩៨ ៥៣០នាក់

អាជ្ញាធរជាតិព្រះវិហារបានប្រកាសឱ្យដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះថា ក្នុងឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរចូលមកទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និង ប្រាសាទកោះកេរចំនួន ១៩៨ ៥៣០នាក់។

 

ប្រភពដដែលបានបង្ហាញថា ស្ថិតិភ្ញៀវទេសចរនៅក្នុងរមណីយដ្ឋានរយៈពេល ១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ រមណីយដ្ឋានប្រាសាទព្រះវិហារបានទទួលភ្ញៀវ ទេសចរសរុបចំនួន ៩២ ៩៦៦នាក់ ថយចុះចំនួន ១៦,៧ភាគរយ ធៀបនឹង ឆ្នាំ២០២២ ក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន ៨៣ ៧២៣នាក់ ថយចុះចំនួន ២២,១ភាគរយ និងភ្ញៀវទេសចរ បរទេសចំនួន ៩ ២៤៣នាក់ កើនឡើងចំនួន ១២៥,៩ភាគរយ។ រីឯ រមណីយដ្ឋានប្រាសាទ កោះកេរ បានទទួលបានទទួលភ្ញៀវទេសចរសរុបចំនួន ១០៥ ៤៦៤នាក់ កើនឡើងចំនួន ៧១,២ភាគរយ ធៀបនឹងឆ្នាំ២០២២ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ៩០ ៦៥៨នាក់ កើន ឡើងចំនួន ៦៣,២ភាគរយ និងភ្ញៀវទេសចរបរទេសចំនួន ១៤ ៨០៦នាក់ កើនឡើងចំនួន ១៤៥,៥ភាគរយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *