ព័ត៌មាន

ប្រធានសហព័ន្ធកីឡាហុកគីថា កីឡាជាក្រុម មិនអាចរស់បានទេ បើគ្មានសាមគ្គី

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា បានលើកឡើងថា កីឡាជាក្រុម ទាមទាមឲ្យមានការរួបរួម និងសាមគ្គីគ្នា ទើបអាចរស់បាន ពោលគឺអាចធ្វើសកម្មភាពផ្សេងៗ បានដោយរលូន និងជោគជ័យ។

 

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៣ បន្ដអាណត្តិទី៤ ឆ្នាំ២០២៣-២០២៧ របស់សហព័ន្ធ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) គ្រាដែលអង្គមហាសន្និបាត បានបោះឆ្នោតគាំទ្រលោកធ្វើជាប្រធានសហព័ន្ធបន្ដទៀត។

 

ប្រធានសហព័ន្ធដដែលបានបញ្ជាក់ថា អាណត្តិមុន គឺជាអាណត្តិពិសេស ដែលសហព័ន្ធបានសាងកំណត់ត្រាថ្មី ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហើយទទួលបានជោគជ័យមួយ តាមការចង់បាន គឺការដណ្ដើមបានមេដាយសំរឹទ្ធ។ សមិទ្ធផលនេះ កើតចេញពីការខំប្រឹងរបស់ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនី ក៏ដូចជាក្រសួងអប់រំ និង NOCC ពិសេសរាជរដ្ឋាភិបាល ដែលបានចេញនូវគោលនយោបាយ កំណែទម្រង់ និងផ្គត់ផ្គង់ដល់សហព័ន្ធកីឡាជាតិ។

adm

Leave a Reply

Your email address will not be published. Required fields are marked *