ព័ត៌មាន

សកម្មភាពក្រៅឆាកនិងការហ្វឹកហាត់សមរបស់តារាចម្រៀង និងសិល្បករ សិល្បការិនីល្បីៗ នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ត្រៀមសម្រាប់មហាព្រឹត្តិការណ៍វប្បធម៌រាត្រីចងចាំលើកទី៤ ឆ្នាំ២០២៣

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានអញ្ជើញចូលរួមកម្មវិធីឆ្លងស្នាដៃទស្សនីយភាពសម្តែងផ្សេងៗ នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីត្រៀមសម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំគឺព្រឹត្តិការណ៍ «រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣» ដើម្បីចូលរួមអបអរសាទរការរំលឹកខួបលើកទី៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

 

សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍រាត្រីចងចាំនេះជាព្រឹត្តិការណ៍មួយ ហាក់ដូចបានរម្លឹកកូនខ្មែរគ្រប់ជំនាន់ ត្រូវចងចាំនឹងមានកាតព្វកិច្ចត្រូវគោរពដឹងគុណនូវស្នាដៃរបស់ដូនតា ព្រោះថាការដឹងគុណ ជាគុណធម៌របស់មនុស្ស ហើយការដឹងគុណដល់បុព្វបុរសជាតិដែលបានធ្វើពលិកម្មសម្រាប់យើងទាំងអស់គ្នា គឺជាតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សគ្រប់ៗគ្នាទាំងកម្ពុជានិងទូទាំងសកលលោក។

– សូមចូលរួមទស្សនាដោយសេរី នៅបរិវេណព្រះលានជល់ដំរី

– នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥ល្ងាចតទៅ។

adm

Leave a Reply

Your email address will not be published. Required fields are marked *