ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ថ្វាយលិខិតថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទានថវិកា ទិញមន្ទីរពេទ្យ «នគរទេព»

សម្តេចតេជោ បានគូសបញ្ជាក់ក្នុងសារលិខិតដែលធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា «ព្រះទានឧត្តុង្គឧត្តមខាងលើនេះ បានបង្ហាញឱ្យឃើញនូវព្រះរាជហឫទ័យដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែងប្រោសព្រះរាជូបត្ថម្ភចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ»

សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរនៅថ្ងៃទី៣០ ខែមីនា បានប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ទិញមន្ទីរពេទ្យ «នគរទេព»។

ក្នុងព្រះរាជសារផ្ញើជូនសម្តេចតេជោបញ្ជាក់ពីការប្រោសព្រះរាជទានថវិកាទិញមន្ទីរពេទ្យនេះ ព្រះមហាក្សត្រខ្មែរ បានគូសបញ្ជាក់ថា ព្រះអង្គមានព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ បានទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បីបម្រើលើវិស័យសុខាភិបាល ក្នុងការថែរក្សាសុខុមាលភាពជូនប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្តថា «ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ»

 

adm

Leave a Reply

Your email address will not be published. Required fields are marked *