ព័ត៌មាន

កម្ពុជា-ជប៉ុន រៀបចំពិធី អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូត និងខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាង “កម្ពុជា-ជប៉ុន”

ពិធីបាញ់កាំជ្រួច អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន” ត្រូវបានរៀបចំដោយសមាគមជប៉ុន-កម្ពុជា ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងលោកជំទាវ ,ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO At sushi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និង លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីត ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នារាត្រីថ្ងៃអាទិត្យទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង ។

 

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា តាមរយៈព្រឹត្តិការណ៍នេះ ពិតជាបានចូលរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិករក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ “កម្ពុជា-ជប៉ុន” ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយផ្លែផ្កា។ កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតទ្វេភាគីរវាងគ្នាចាប់តាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *