ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

អង្គការសិល្បៈខ្មែរអមតៈ រៀបចំសន្និសីទ «មហោស្រព ៧ ពណ៌» និងប្រកាសជយលាភីអមតៈ ២០២៣ ទន្ទឹមគ្នា

កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ អង្គការសិល្បៈខ្មែរអមតៈ បានប្រារព្ធរៀបចំកម្មវិធីធំៗ ២ ក្នុងថ្ងៃតែមួយ រួមមាន សន្និសីទសារព័ត៌មានអំពី «មហោស្រព ៧ ពណ៌» និងការប្រកាស ជយលាភីអមតៈ ឆ្នាំ ២០២៣ នៅបរិវេណ Factory Phnom Penh ជាទីបណ្តុំដោយស្នាដៃសិល្បៈរបស់សិល្បករជាតិ-អន្តរជាតិ។

 

លោក សុង សេង អ្នកសម្របសម្រួលកម្មវិធីបានឲ្យដឹងថា «ខ្ញុំកត់សម្គាល់ឃើញថា អ្នករចនាមហោស្រពយើងបានរចនាកម្មវិធីដ៏គួរឱ្យចាប់ចិត្ត ព្រោះមានកម្មវិធីសិល្បៈដ៏សម្បូរបែបដែលរំលេចពីស្ថានភាពយុវជនបច្ចុប្បន្ន និងអ្វីដែលយុវជនសម្លឹងចង់ឃើញនាពេលអនាគត។ ខ្ញុំយល់ថា នេះជាមូលហេតុដែលធ្វើឱ្យមហោស្រពនេះមានលក្ខណៈសមស្របសម្រាប់យុវជន ក៏ដូចជាសារធារណៈជនមកចូលរួម ព្រោះពួកគេនឹងមិនត្រឹមតែទទួលបានការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឈ្វេងយល់អំពីវឌ្ឍនភាព និងទំនាក់ទំនងដែលមិនអាចខ្វះបានរវាងសិល្បៈ និងសង្គមផងដែរ»។ លោករំពឹងថា ពេលមហោស្រពមួយនេះបានបញ្ចប់ទៅ យុវជនដែលមកចូលរួមមហោស្រពអាចទទួលចំណេះដឹង។

adm

Leave a Reply

Your email address will not be published. Required fields are marked *