គឺដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍សេដ្ឋកិច្ចជាតិ ហើយមិនមែនជាការកាត់ដីឱ្យជនបរទេស ដូចការផ្សាយបំផ្លើសរបស់អ្នកប្រឆាំងនៅក្រៅប្រទេសនោះឡើយ”។
Related Articles
លោក ហ៊ុន ម៉ាណែត អះអាងថា បក្សប្រជាជននឹងបន្តរួមដំណើរវែងឆ្ងាយទៅមុខទៀត ដើម្បីបន្តនិរន្តរភាពសុខសន្តិភាព និងភាពសុខសាន្តជូនពលរដ្ឋ
(កំពង់ធំ)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានអះអាងចំពោះយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថា គណបក្សប្រជាជនកម្ពុជានឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។ លោកប្រធាន ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជាបានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាជាប់រហូតមកហើយក៏នឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀតដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃសុខសន្តិភាពនិងភាពសុខសាន្តជូនប្រជាពលរដ្ឋ»។ លោកបានបន្តថាឈរលើមូលដ្ឋានទិសដៅនិងទស្សនវិស័យនេះយុវជនដែលជាកម្លាំងបន្តវេនដ៏មោះមុតរបស់គណបក្ស ត្រូវពង្រឹងសមត្ថភាព និងរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណធម៌ សីលធម៌ ព្រមទាំងភាពម៉ឺងម៉ាត់ក្នុងការបំពេញភារកិច្ច ដោយត្រូវប្រើប្រាស់សិទ្ធិអំណាចដែលទទួលបាន ដើម្បីនឹងសម្រេចភារកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងយុត្តិធម៌។ លោកបានបន្តថា ខេត្តកំពង់ធំបានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញខ្ទេចខ្ទាំដោយសារសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យជាពិសេសនៅក្រោយការទទួលបានសន្តិភាពពេញលេញក្រោមម្លប់នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀតតាមរយៈកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត។ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដែលក្រៅពីភារកិច្ចស្នូលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដោយពុំគិតពីការនឿយហត់ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាល ដែលបង្ហាញឱ្យឃើញនូវការរួបរួមសាមគ្គីនិងភាពស្មោះត្រង់របស់មន្ត្រីវ័យក្មេងរបស់គណបក្សនៅក្នុងការបន្តស្មារតី និងសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំកសាងស្នាដៃ និងសមិទ្ធផលជាច្រើននៅក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិ និងប្រជាជន៕
សម្តេចតេជោ ហ៊ុន សែន៖ ព្រឹកថ្ងៃស្អែក៩ឧសភា២០២២ ដល់ពេលកំណត់ដែលបងប្រុសទីពីរនឹងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់
បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយរបស់គាត់ស្រែកហៅគាត់យកដៃទាញអង្រួនជើងរបស់គាត់តែមិនមានលទ្ធផលក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។ នៅមានរឿងសោកសៅជាងនេះ សម្រាប់បងប្អូនប្រុសស្រីទាំង ៦នាក់របស់យើងនោះ គឺអវត្តមានបងប្រុសទីមួយក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។ បងប្រុសទីមួយមិនត្រឺមតែមិនបានចូលរួមក្នុងពិធីបញ្ចុះសពបងទីពីរប៉ុណ្ណោះទេ តែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់បាត់បង់ជិវិតទៀតផង។ ខ្ញុំបានហាមកូនៗរបស់គាត់មិនឱ្យនិយាយប្រាប់គាត់ពីមរណភាពប្អូនរបស់គាត់ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកក ប្រទេសថៃ សុខភាពគាត់នៅខ្សោយ។ ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងក្រោយពេលគាត់ទទួលដំណឹងថា ប្អូនរបស់គាត់បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱ្យគាត់? នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ៕
គណៈប្រតិភូអ៊ុយក្រែនបានទៅដល់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដើម្បីពិភាក្សាជាមួយរុស្ស៊ី
បរទេស៖គណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ Oleksii Reznikov និងទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mikhail Podolyak ។ ជំនួបពិភាក្សានឹងធ្វើឡើងនៅវេលាម៉ោង ២រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ អ៊ុយក្រែនបាននិយាយថាគោលបំណងដ៏ធំមួយនៅឯជំនួបទល់មុខជាលើកដំបូងជាមួយរុស្ស៊ី ក្នុងរយៈពេលជាង ២សប្ដាហ៍មកនេះ គឺផ្ដោតសំខាន់លើបទឈប់បាញ់ បើទោះជាការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាមអាចនឹងត្រូវចំណាយពេលយូរក៏ដោយ។ ក្រុមប្រតិភូចរចាមកពីភាគីអ៊ុយក្រែនត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅដល់ប្រទេសតួកគីហើយ ដើម្បីចូលរួមក្នុងកិច្ចចរចា ជាមួយភាគីរុស្ស៊ី ។ ប៉ុន្តែមុននឹងជំនួបចាប់ផ្ដើម មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការបរទេសអាមេរិក បានប្រាប់ Reuters ថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មិនទាន់ត្រៀមខ្លួនដើម្បីផ្ដល់ការសម្រុះសម្រួល ឬក៏ផ្ដល់សម្បទានសំដៅបញ្ចប់សង្រ្គាមនៅឡើយទេ ខណៈដែលក្រុមមន្ត្រីអ៊ុយក្រែនក៏មានការសង្ស័យដូចគ្នានេះដែរ។ កាលពីថ្ងៃ២៨ខែមីនា លោក ហ្សេលេនស្គី បានឱ្យដឹងថាអ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាពីលក្ខន្តិកៈអព្យាក្រឹត និងការធានាថាអ៊ុយក្រែនមិនមានអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី។ តែលោកក៏បញ្ជាក់ដែរថា រាល់កិច្ចព្រមព្រៀងណាមួយជាមួយមូស្គូ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិជាមុនសិន៕