ព័ត៌មាន

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ “Techo Digital Talent Scholarship”។

 

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន បរិញ្ញាបត្រជំនាញទូរគមនាគមន៍ និងបណ្ដាញ ឯកទេសសន្តិសុខសាយប័រ ចំនួន៣០កន្លែង និងឯកទេសវិស្វកម្មទូរគមនាគមន៍ និងបណ្ដាញ ចំនួន៣៥កន្លែង។

 

ដើម្បីធ្វើការចុះឈ្មោះបេក្ខជនអាចធ្វើការចុះឈ្មោះបានតាមរយៈ https://cadt.edu.kh/techo ពីថ្ងៃដំណឹងនេះរហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ បេក្ខជន-បេក្ខនារីដែលបានចុះឈ្មោះប្រឡងតាម Online រួចហើយត្រូវទៅទទួលសាលាកបត្រសុំសិទ្ធប្រឡងនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ។

 

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអាចទៅកាន់គ្រឹះស្ថានសិក្សាផ្ទាល់ដែលមានអាសយដ្ឋាន ស្ពានលេខ២ ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *