ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ម៉ៅ ធនិន ៖ យើងអាចប្រារព្ធពិធីអុំទូកយ៉ាងអធិកអាធមបាន ទាំងអស់នេះ គឺជាតម្លៃសុខសន្តិភាព

ថ្លែងក្នុងឱកាសបើកពិធីប្រណាំងអុំទូកប្រពៃណីខ្នាតអន្តរជាតិ នៅដងព្រែក ក្រុង កំពត ខេត្ត កំពត នារសៀល ថ្ងៃទី១០ ខែ វិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្ត កំពត បានថ្លែង លើកឡើងថា ថ្ងៃនេះខេត្ត កំពត របស់យើងពិតជាមានក្តីសោមនស្សរីករាយណាស់ ដែលយើងបានរៀបចំឡើងនៃពិធីប្រណាំងទូក ដើម្បីអបអរសាទរ បុណ្យអុំទូក អកអំបុក ប្រណ្តែតប្រទីប និងសំពះព្រះខែ ដែលជាបុណ្យប្រពៃណីជាតិមានតាំងពីបុរមបុរាណកាលមកជាមរតកប្រពៃណីទំនៀមទម្លាប់តាំងពីដូនតារបស់យើង ។

 

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងទៀតថា ការប្រណាំងនូវក្នុងឆ្នាំ២០២៣នេះ នឹងមានភាពអធិកអធមជាងឆ្នាំមុន ព្រោះកីឡាករអុំទូកយើងក្នុងឆ្នាំនេះ កាន់តែមានបទពិសោធន៍ និងបច្ចេកទេសល្អជាងឆ្នាំមុនផងដែរ ។ ពិសេស គឺ ដោយសារតែកីឡាកររបស់យើងទាំងអស់គ្នា មានសាមគ្គីភាព និងភារភាពរវាងកីឡាករក្នុងខេត្ត និងមកពីបណ្តាខេត្តផ្សេងៗមកចូលរួម ញាំឲ្យការប្រកួតប្រជែងកាន់តែខ្ពស់និងមានភាពអធិកអធមខ្លាំង ។

adm

Leave a Reply

Your email address will not be published. Required fields are marked *