ព័ត៌មាន

ព្រះចៅអធិការវត្តកៀនស្វាយក្រៅ៖ អំពាវនាវដល់ព្រះចៅអធិការវត្តតាមវត្ត និងសប្បុរសជនចូលរួមឧបត្ថម្ភលើកកម្ពស់ទូក ង ខ្មែរដ៏ផូរផង់

ភ្នំពេញ៖ ព្រះពោធិវង្សា ពៅ រតនា រាជាគណៈព្រះសមុហ៍គណៈខេត្តកណ្តាល ព្រះវិន័យធម៌អនុគណស្រុកកៀនស្វាយ ខេត្តកណ្តាល ព្រះចៅអធិការវត្តកៀនស្វាយក្រៅ បានធ្វើពិធីសែនព្រេងទម្លាក់ទូកសុំពរជ័យ និងហ្វឹកហាត់សម ដកស្រង់បច្ចេកទេស ពង្រឹងមិត្តភាពសាមគ្គីភាព ត្រៀមចូលរួមប្រណាំងទូកនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២៨ និងទី២៩ ខែតុលាចុងសប្តាហ៍នេះ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ នៅមុខព្រះបរមរាជវាំងនាខែវិច្ឆិកាខាងមុខនេះ។ 

 

ព្រះពោធិវង្សា ពៅ រតនា បានមានសង្ឃដីការថា វត្តកៀនស្វាយក្រៅមានទូក ង ចំនួនពីរគ្រឿង ។ គឺទូកឈ្មោះ កំផែងបារមីតេជោសែនជ័យ និងទូកកំផែងរាមាតេជោសែនជ័យ ។ជាទូកវែងចំណុះ៥៦នាក់ តែក្រោយសម័យប៉ុលពតទូកចាស់ទ្រុឌទ្រោមមិនអាចប្រណាំងបាន ទើបអាត្មាភាពធ្វើទូកថ្មីពីរគ្រឿងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដើម្បីចូលរួមថែរក្សា ទូក ង ទូកមួង ដែលជាមរតកវប្បធម៌ជាតិខ្មែរ កេរ្ត៍ដំណែលបុព្វបុរសខ្មែរបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *