ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

Elon Musk ចេញសារចំអក Wikipedia ឱ្យប្តូរឈ្មោះថ្មីនឹងផ្តល់លុយ ១ពាន់លានដុល្លារ

ថ្មីៗនេះកំពូលមហាសេដ្ឋីលោក Elon Musk បានបង្ហោះសារនៅលើគណនី X ផ្លូវការរបស់លោកដោយចំអកទៅកាន់គេហទំព័រ Wikipedia ថាប្រសិនបើប្តូរឈ្មោះទៅជា Dickipedia លោកនឹងផ្តល់ប្រាក់ចំនួន ១ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

 

Elon Musk ធ្លាប់មានជម្លោះជាច្រើនជាមួយ Wikipedia នាពេលកន្លងមក រួមទាំងការខ្វែងគំនិតគ្នាលើខ្លឹមសារនៃទំព័រ Wikipedia របស់លោក និងការលុបខ្លឹមសារនៃ «Twitter Files» ផងដែរ។ យ៉ាងណាមិញជុំវិញការបង្ហោះរបស់ Musk នេះនៅមិនទាន់ច្បាស់នោះទេ ថាតើការផ្តល់ជូននេះគឺជារឿងពិត ឬអត់ ប៉ុន្តែសារបង្ហោះនេះកំពុងក្លាយជារឿងដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X នាពេលនេះ។

 

បន្ថែមពីនេះទៅទៀត Musk បានង្កត់ធ្ងន់លើសាររបស់លោក ដោយមានការរិះគន់ទៅលើ Wikimedia ថាមានការលំអៀងឆ្វេងនិយម និងចង់បានប្រាក់ហួសហេតុពេក។ នេះមិនមែនជាលើកទី១ ទេដែល Musk បង្ហោះសារចំអកឡកឡឺយបែបនេះជាមួយនឹង Wikipedia។

adm

Leave a Reply

Your email address will not be published. Required fields are marked *