ព័ត៌មាន

ខ្មែរ ប៊ែវើរីជីស ធ្វើរឿងដ៏អស្ចារ្យសម្រាប់អបអរសាទរដំណើររបស់គ្រាប់ពេជ្រទាំង៤លើវិថីតន្រ្តី បន្ទាប់ពី The Voice Cambodia រដូវកាលទី

នេះជារឿងដែលអស្ចារ្យបំផុតសម្រាប់បេក្ខជន និងបេក្ខនារី TOP 4 ដែលម្ចាស់ឧបត្ថម្ភកម្មវិធីផ្តាច់មុខ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក និងភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី បានចូលរួមចំណែកយ៉ាងសស្រាកសស្រាំក្នុងការអបអរសាទរដំណើររបស់គ្រាប់ពេជ្រទាំងបួនលើវិថីតន្រ្តី។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំព្រឹត្តិការណ៍ “Meet and Greet” ដែលវាជាលើកទី១ The Voice Cambodia បានប្រព្រឹត្តឡើងដើម្បីឱ្យអ្នកគាំទ្រមាន​ឱកាសបានជួបសំណេះសំណាងជាមួយនឹង Idol របស់ពួកគាត់ ហើយលើសពីនេះ ខ្មែរ ប៊ែវើរីជីស ក៏បា​នផ្តល់កិត្តិយសដល់ TOP 4 នូវការជិះ Helicopter របស់ ជីប ម៉ុង ដើម្បីមើលទេសភាពស្រស់សោភ័ណនៃទីក្រុងភ្នំពេញ។

បន្ទាប់ពីការជិះ Helicopter បេក្ខជន និងបេក្ខនារីទាំង ២៤រូប របស់ The Voice Cambodia រដូវកាលទី៣ បានទៅទស្សនារោងចក្រ ខ្មែរ ប៊ែវើរីជីស ដែលជារោងចក្រគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក (World-class Operation Management) មានវិញ្ញាបនបត្រ ISO 9001។

adm

Leave a Reply

Your email address will not be published. Required fields are marked *