ឧត្តរមានជ័យ៖មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យផ្សព្វផ្សាយបច្ចេកទេសថ្មីដល់កសិករដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថា(ASPIRE)របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ដែលមានការគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជានិងពីIFADដែលនឹងមានកសិករទទូលបានផលជិត១.០០០នាក់ទូទាំងខេត្ត។
Related Articles
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាមេរ៉ាចាប់ល្បឿននៅលើផ្លូវជាតិលេខ៣ នឹងដាក់ដំណើរការសាកល្បងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ
(កំពត)៖ នេះបើយោងតាមការបញ្ជាក់របស់លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោក និងលោកឧត្តមសេនីយ៍ ឯក ហេង ចាន់ ធារី ប្រធាននាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្ដាប់ ធ្នាប់ សាធារណៈ ដឹកនាំគណៈប្រតិភូ ដោយមានការ ចូលរួមពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាង ក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព ការងារបំពាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ។ កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង ដែលជាគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរារណ៍ផ្លូវគោក និងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានបំពាក់នៅលើផ្លូវជាតិលេខ៣ […]
លោក ណុប ដារ៉ា បញ្ជាក់« រាល់ការដឹកជញ្ជូនខ្សាច់ គ្រួស និងដី ម្ចាស់អាជីវកម្ម ទាំង២២ដេប៉ូជួយជួសជុលផ្លូវ លូនិងជួយចេញបោសសម្អាតជារៀងរាល់ខែដើម្បីបម្រើប្រយោជន៍សាធារណៈ
ថ្លែងក្នុងកិច្ចប្រជុំពិនិត្យ និងណែនាំទៅដល់អាជីវកម្មខ្សាច់ ក្នុងក្រុងតាខ្មៅ កាលពីថ្ងៃទី២២វិច្ឆិកា លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាលបានស្នើដល់ម្ចាស់អាជីវកម្ម ទាំង២២ដេប៉ូឱ្យចូលរួមដើម្បីធានាការថែទាំ ផ្លូវប្រវែង២៨,៥គីឡូម៉ែត្រ លូ ឱ្យបានស្អាតជាប្រចាំ ដោយគិតចាប់ពី ផ្លូវ២១អា និងផ្លូវ២១បេ ប្រវែង ៦គីឡូម៉ែត្រ និងត្រូវចូលរួមជួសជុលកំណាត់ផ្លូវដែលខូចខាត ប្រសិនបើការដឹកជញ្ជូនធ្វើឲ្យខូចខាតផ្លូវ។ ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត ក៏បានស្នើដល់ម្ចាស់អាជីវកម្មត្រូវរួមគ្នាជួយចេញថ្លៃបោសម្អាតជារៀងរាល់ខែ ដែលមានតម្លៃសរុបចំនួន ១០០,០០០,០០០រៀល(មួយរយលានរៀល) ដោយសំដៅលើការបោសសំអាតផ្លូវ ការជួសជុល និងថែទាំផ្លូវ ព្រមទាំងស្ដារលូ ដែលត្រូវប្រើប្រាស់ គ្រឿងចក្រចំនួន ០៧គ្រឿង និងកម្មករ ២៥នាក់។ លោក ណុប ដារ៉ា បានណែនាំដល់មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរក្រុង ត្រូវរួមសហការគ្នាចុះពិនិត្យដល់ទីតាំង អាជីវកម្មខ្សាច់ ដើម្បីដឹងថា តើម្ចាស់អាជីវកម្មទាំងនោះ មានការសំអាត និងបានធ្វើកន្លែងលាងរថយន្តខ្សាច់មុនពេលដឹកខ្សាច់ចេញពីដេប៉ូត្រឹមត្រូវដែរឫទេហើយ បើម្ចាស់អាជីវកម្មណាមួយមិនសហការ នេះអាជ្ញាធរត្រូវអនុវត្តតាមច្បាប់ដោយគ្មានការយោគយល់ឡើយ។ ទន្ទឹមនឹងនេះដែរ លោកអភិបាលរងខេត្តក៏បានជំរុញដល់ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម ឲ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា […]
អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន៤៥៥នាក់ ត្រឡប់ចូលប្រទេសកម្ពុជាវិញ តាមច្រកស្រុកកំរៀង
ខេត្តបាត់ដំបង៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនគរបាលខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯកហាតឡៃឡែស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោកជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃត្រួតពិនិត្យពលរដ្ឋឆ្លងដែនស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្តក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯកម៉ង់ស៊ីមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទនិងក្រុមគ្រូពេទ្យនៅថ្ងៃទី៧ខែមេសាឆ្នាំ២០២២បានទទួលប្រជាពលរដ្ឋត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។ សមត្ថកិច្ចយើងបានឲ្យដឹងថាមានប្រជាពលរដ្ឋចំនួន៤៥៥នាក់ស្រី១៨៦នាក់ក្មេង៥៤នាក់ក្មេងស្រី៣២នាក់ត្រូវបានសមត្ថកិច្ចសាកសួរកត់ឈ្មោះចុះកំណត់ហេតុនិងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ រួច ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល អវិជ្ជមានកូវីដ-១៩ ទាំងអស់។ ចំណែកពលករចំនួន ១២នាក់ ស្រី ៣នាក់ កុមារ ១នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូនខេត្តបាត់ដំបងសមត្ថកិច្ចបានឲ្យដឹងទៀតថាពលករដែលមានកាតចាក់វ៉ាក់សាំងត្រឹមត្រូវចំនួន៤៤៣នាក់ស្រី១៨៣នាក់ក្មេង៥៤នាក់ក្មេងស្រី៣១នាក់ក្នុងនោះបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំចំនួន២១នាក់ស្រី១៣នាក់ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕
Hi, this is a comment.
To get started with moderating, editing, and deleting comments, please visit the Comments screen in the dashboard.
Commenter avatars come from Gravatar.