ព័ត៌មាន

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥

នាព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ដោយមានការចូលរួម ឯកឧត្តម វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាប្រធាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ក្រសួងស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិកាក.ជ.ក អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបា លរាជធានី-ខេត្ត និងតំណាងអង្កការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធមួយចំនួនទៀត។ គួរបញ្ជាក់ជូនថា កម្មពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ នាពេលព្រឹកនេះ រៀបចំដោយ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ សហការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ជាកិច្ចចាប់ផ្តើម […]

ព័ត៌មាន

មន្រ្ដីនាំពាក្យថា ក្នុងជំហានដំបូងនេះក្រសួងបរិស្ថានអាចនឹងផលិតក្ដារមឈូសពីឈើដែលរឹបអូសបានខ្ទង់ជាង ១២០០មឈូស

ភ្នំពេញ ៖ មន្រ្ដីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា នៅក្នុងជំហានដំបូងនេះ ក្រសួងបរិស្ថានអាចនឹងផលិតក្ដារមឈូស ពីឈើដែលរឹបអូសបាន ពីបទល្មើសធនធានធម្មជាតិអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ ខ្ទង់ជាង១២០០មឈូស។ មន្រ្ដីខាងលើបន្ដថា គិតត្រឹមថ្ងៃទី១៥ កក្កដា ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តចំនួន ១២ ដែលមានឈើស្រាប់បានផលិតក្តារមឈូសបានចំនួន ៧០០ និងបានកំពុងបន្តការផលិតបន្ថែមទៀត៕

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ាណែត ចុះមើលទីតាំងមួយក្នុងខេត្តឧត្តរមានជ័យ រៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល និងកម្រិតធ្ងន់ សម្រាប់ពលករមកពីថៃ

(ឧត្តរមានជ័យ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ អមដំណើរដោយលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យមើលទីតាំងមួយចំនួនក្នុងខេត្ត ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់ សម្រាប់ពលករដែលវិលត្រឡប់ មកពីប្រទេសថៃ។ ការចុះពិនិត្យរៀបចំមណ្ឌលជាព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់សម្រាប់ប្រជាពលរដ្ឋដែលជាពលករវិលត្រឡប់មកពីប្រទេសថៃនាពេលនេះ គឺដោយសារមួយរយៈកន្លងមកនេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរកឃើញពលករដែលមកពីប្រទេសថៃមានផ្ទុកជំងឺកូវីដ-១៩ ជាច្រើននាក់គួរឲ្យព្រួយបារម្ភ ម្យ៉ាងទៀតទីតាំងមួយចំនួនក៏មានការពេញផងដែរ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរដល់អាជ្ញធរខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីសុខាភិបាលខេត្ត ដែលមួយរយៈនេះបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការគ្រប់គ្រងមើលថែ ពលករដែលវិលត្រឡប់មកពីប្រទេសថៃបានយ៉ាងល្អ។ សូមបញ្ជាក់ថា នៅខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញជំងឺកូវីដ-១៩ ចំនួន២.២២២នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេស ចំនួន២.០៦០នាក់ ករណីឆ្លងក្នុងសហគមន៍ ចំនួន១៦២នាក់ បានព្យាបាលជាសះស្បើយ […]

ព័ត៌មាន

ក្រសួងសុខាភិបាលច្រានចោលជាថ្មីព័ត៌មានដែលថា ជំងឺកូវីដ១៩ ជាប្រភេទបាក់តេរីធ្វើឲ្យមនុស្សកកឈាមស្លាប់

ដោយឃើញមានការផ្សព្វផ្សាយឡើងវិញនូវព័ត៌មាន ពាក់ព័ន្ធនឹងប្រទេសសិង្ហបុរីបានរកឃើញថា កូវីដ១៩ មិនមែនជាវីរុស តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឱ្យស្លាប់មនុស្សនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ជាថ្មីទៀតថា ព័ត៌មានខាងលើនេះ គឺជាព័ត៌មានក្លែងបន្លំ និងបំពុលសង្គម។ លោកស្រី ឱ វណ្ណឌីន បានស្រង់អត្ថន័យពីព័ត៌មាននោះថា ប្រទេសសឹង្ហបុរីក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក បានធ្វើកោលស្យវិច័យលើសាកសពអ្នកជំងឺកូវីដ១៩ ហើយរកឃើញថាកូវីដ១៩មិនមែនជាវីរុសទេ វាជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឱ្យស្លាប់មនុស្ស ព្រមទាំងបណ្តាលឱ្យឈាមមនុស្សកក មានកំណកឈាម បណ្តាលឱ្យមនុស្សពិបាកដកដង្ហើម ព្រោះខួរក្បាលបេះដូង និងសួតមិនអាចទទួលបានអុកស៊ីសែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស។ ពាក់ព័ន្ធករណីនេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា នេះជាព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាលដែលបណ្តាប្រទេសនៅលើសកលលោក បាននិងកំពុងរងគ្រោះដោយការរាតត្បាតពីវីរុសកូវីដ១៩។ លោកស្រី ឱ វណ្ណឌីន អះអាងថា សូម្បីតែអង្គការសុខភាពពិភពលោក ក៏នៅពន្យល់ថា ជំងឺកូវីដ១៩ ជាជំងឺបង្កឡើងដោយវីរុស១៩ (មិនមែនដោយបាក់តេរីនោះឡើយ) ដែលគេមិនទាន់បានរកឃើញឱសថសម្រាប់ព្យាបាលជាក់លាក់បាននៅឡើយ។ […]

ព័ត៌មាន

លោកស្រី ឱ វណ្ណឌីន៖ អ្នកចាក់លើកមុនមិនខុសនោះទេ ទោះមានការពន្យាគម្លាតនៃការចាក់វ៉ាក់សាំង ពីមួយដូសទៅមួយដូសក្ដី

ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម សម្រាប់ដូសទី១ និងទី២ ត្រូវដូរគម្លាតពី១៤ថ្ងៃ ទៅ២១ថ្ងៃ។ ករណីនេះ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានណែនាំមួយដល់ក្រុមគ្រូពេទ្យថា គម្លាតនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) និងស៊ីណូហ្វាម (Sinopharm) សម្រាប់ដូសទី១ និងទី២ ត្រូវដូរពី១៤ថ្ងៃ ទៅ២១ថ្ងៃវិញ ។ ទោះយ៉ាងណា ពាក់ព័ន្ធនឹងការបន្ថែមរយៈពេលគម្លាតវ៉ាក់សាំងស្របពេលដែលកម្ពុជាសម្រេចបានផែនការចាក់វ៉ាក់សាំងជាងពាក់កណ្ដាលហើយនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានបញ្ជាក់ថា អ្នកចាក់វ៉ាក់កន្លងមកជាង៥លាននាក់ក៏មិនមានអ្វីខុសឆ្គងនោះដែរ គ្រាន់តែការសិក្សាបែបវិទ្យាសាស្ត្រ បង្ហាញប្រសិនបើការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម សម្រាប់ដូសទី១ និងទី២ ត្រូវដូរគម្លាតពី១៤ថ្ងៃ ទៅ២១ថ្ងៃ និងធ្វើអោយការបង្កើតអង្គបដិបក្ខក្នុងរាង្គកាយ កាន់តែរឹងមាំបន្ថែមទៀត ដែលនាំអោយមានភាពស៊ាំក្នុងរាង្គកាយ ដើម្បីទប់ទល់នឹងវីរុសកូវីដ-១៩៕

ព័ត៌មាន

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ណែនាំមន្ត្រីក្រោមឱវាទ ដាច់ខាតមិនត្រូវដោះលែងរថយន្តដឹកលើសទម្ងន់ មុនពេលកំណត់ឡើយ

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ជួយថែរក្សា យានយន្ត ដែលត្រូវបានចាប់ឃាត់ទុករយៈពេលមួយឆ្នាំឱ្យបានត្រឹមត្រូវ មិនត្រូវដោះលែងទៅវិញមុនពេលកំណត់ជាដាច់ខាត។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំដូចនេះនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង ក្នុងឱកាសដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងតាមប្រព័ន្ធ វីដេអូពីចម្ងាយ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង ដែលបានជួបប្រទះក្នុងការបំពេញ ការងាររបស់ខ្លួននាពេលកន្លងមក និងស្នើសុំអនុសាសន៍ណែនាំ ដោយមានការចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីមន្ដ្រីជំនាញក្រោមឱវាទ ក្រសួងជាច្រើនរូប។ កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖ ការប្រកាសសុពលភាពមន្ដ្រីរាជការ ដែលទើបទទួលបានការតែងតាំងថ្មីរបស់ក្រសួង ការងារប័ណ្ណបើកបរ ការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ លទ្ធផលការងារបិទបញ្ចប់គម្រោងសាងសង់មណ្ឌលផ្ដល់សេវាសាធារណៈហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទីស្ដីការក្រសួង និងទំនើបកម្មប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ ការងារពង្រឹងគុណភាពផ្លូវថ្នល់ និងការងារសវនកម្មផងដែរ។ លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយសហការជាមួយក្រុមការងារជញ្ជីងរបស់ក្រសួង ជាពិសេសក្រុមការងារជញ្ជីងចល័ត ក្នុងការចូលរួម ទប់ស្កាត់ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ និងបានថ្លែងការកោតសរសើរដល់ ក្រុមការងារលេខាធិការដ្ឋានដឹកនាំ ត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទាំងថ្ងៃទាំងយប់ និងបានសំណូមពរឱ្យក្រុមហ៊ុនដឹកជញ្ជូន ចូលរួមជាមួយរាជរដ្ឋាភិបាល […]

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសកម្ពុជាលើកទឹកចិត្តចំពោះអាមេរិកឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩

ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកទឹកចិត្តចំពោះសហរដ្ឋអាមេរិកឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ និងងើបចេញពីផលប៉ះពាល់នៃជំងឺនេះដោយភាពរឹងមាំ។ ដោយលោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាពនូវវ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបង្ហាញនូវការជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ស.រ.អា ដែលត្រូវបានលើកកម្ពស់ គឺនឹងផ្តល់នូវផលប្រយោជន៍យ៉ាងពិសេសដល់ការកសាងសហគមន៍អាស៊ាន។ ការលើកទឹកចិត្តសហរដ្ឋអាមេរិកនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើជាសហប្រធាន ដោយលោកសាឡឺមសាយ គុំម៉ាស៊ីថ (Saleumxay Kommasith) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ស.រ.អា និងលោក អេនតូនី ប្លីនខេន (Antony Blinken)រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក។ កិច្ចប្រជុំបានត្រូវបានអញ្ជើញចូលរួមដោយរដ្ឋមន្រ្តីការបរទេស អាស៊ាន និងអគ្គលេខាធិការអាស៊ាន។ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ-នយោបាយ លោកឧបនាយករដ្ឋមន្រ្តី បានចែករំលែកការព្រួយបារម្ភជាមួយរដ្ឋមន្រ្តីផ្សេងៗទៀត ជុំវិញការកើនឡើងនូវភាពស្មុគស្មាញនៃបញ្ហាប្រឈមនានាដែលកំពុងកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងៗទៀត។ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ស្របពេលលោកគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការទទួលស្គាល់ថា គ្មានបទដ្ឋានណាមួយដែលអនុវត្តបានគ្រប់កាលៈទេសៈនោះទេ។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ប្រមុខការទូតកម្ពុជាបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់ភាពអត់ធ្មត់ជាអតិបរិមា […]

ព័ត៌មាន

ក្រសួងការបរទេសកម្ពុជា : ផ្អាកជាបណ្ដោះអាសន្នការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា

ភ្នំពេញ : ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ការផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម គឺមានរយៈពេល ១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើលិខិតជម្រាបទៅឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពីការផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ ការសម្រេចផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម គឺយោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ បានធ្វើលិខិតជម្រាបទៅអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាមថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចម្លងចូលមកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរបស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម រយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ ចំពោះបុគ្គលិក […]

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន រកឃើញអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទី៥លាន

សម្តេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី១៣កក្កដានេះ បានសម្តែងក្តី អបអរសាទរចំពោះលោក ណុប មាន អាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិ សែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការ ចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។ សម្តេចតេជោបញ្ជាក់ថា លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០​លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។ ទន្ទឹមនឹងការអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជន ដែលមកដល់ពេលនេះចាក់បាន ៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់ ១០លាននាក់៕

ព័ត៌មាន

ប្រមុខការទូតកម្ពុជា : ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌

ភ្នំពេញ : លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា នាពេលបច្ចុប្បន្ន ក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដែលកំពុងញាំញីពិភពលោក ក្នុងរយៈពេល០២ឆ្នាំចុងក្រោយនេះ រួមនឹងការប្រណាំងប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌។ ការរើបកាន់តែខ្លាំងឡើងវិញនៃគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ដែលអាចនឹងកើតមានឡើងនាពេល បន្ទាប់។ ការថ្លែងរបស់ប្រមុខការទូតកម្ពុជា នៅក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពី«ចលនាមិនចូលបក្សសម្ព័ន្ធ នៅចំណុចនៃកិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក» នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលទាំងនេះ ការខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការពហុភាគី គួរតែត្រូវបានបញ្ចូលជាមូលដ្ឋាន នៅក្នុងប្រព័ន្ធបទបញ្ញត្តិនានា ដោយ ស្របតាមគោលការណ៍បានឌុង សេចក្តីថ្លែងការណ៍បាគូឆ្នាំ២០១៩ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ខណៈដែលសហគមន៍អន្តរជាតិព្យាយាមជម្នះផលប៉ះពាល់នៃជំងឺរាតត្បាត យើងត្រូវពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាឱ្យប្រទេសទាំងអស់ទទួលបានវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ ដោយគ្មានការរារាំង និងប្រកបដោយសមភាព។ ភាពចាំបាច់នេះ មានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យប្រទេសជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ដើរលើមាគ៌ាស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ វិធីសាស្រ្តទិសដៅពីរបច្ចុប្បន្នរបស់ប្រទេសអភិវឌ្ឍន៍ប្រឆាំងនឹងប្រទេសកំពុងអភិវឌ្ឍន៍ […]