ព័ត៌មាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ“ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន”

ក្នុងឱកាសនៃការប្រារព្ធទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២០ ដែលកម្មវិធីអ្នកស្ម័គ្រចិត្ត របស់អង្គការសហប្រជាជាតិប្រារព្ធធ្វើឡើងក្រោមប្រធានបទ«ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន»ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលជាសមាជិកទី៨៥ របស់សហព័ន្ធអន្ដរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាសមាគមជាតិមានអ្នកស្ម័គ្រចិត្តនៅក្នុងជួរគណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការសាខា-អនុសាខា មានយុវជនតាមគ្រឹះស្ថានសិក្សា និងអ្នកស្ម័គ្រចិត្តនៅជួរមុខក្នុងសហគមន៍ សារុបប្រមាណ ៥ម៉ឺននាក់ ខ្ញុំសូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងមោះមុត ចំពោះប្រធានបទ«ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន»ដែលមានគោលបំណងអំពាវនាវ និងលើកទឹកចិត្តប្រជាពលរដ្ឋទូទៅនៅលើសកលលោកចូលរួមដោយស្ម័គ្រចិត្ត ចងកម្លាំងសាមគ្គីភាព ចែករំលែកក្ដីស្រលាញ់ និងស្នាមញញឹមក្នុងកិច្ចសហការជាមួយគ្នាយ៉ាងជិតស្និទ្ធប្រមូលផ្ដុំការឆ្លើយតបជារួម និងជាសកលពីសហគមន៍ជាតិ-អន្ដរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយបញ្ហាប្រឈមជាសកលមួយចំនួនទៀត។ ក្នុងបរិបទកូវីដ-១៩ អ្នកស្ម័គ្រចិត្តរបស់ចលនាអន្ដរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលជាអ្នកមានបទពិសោធន៍ជ្រៅជ្រះក្នុងការងារគ្រោះមហន្ដរាយ គឺពុំបាននឿយណាយឡើយក្នុងការបន្ដស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ ពោលគឺអ្នកស្ម័គ្រចិត្តបាននិងកំពុងខិតខំប្រឹងប្រែងជួយដល់សហគមន៍ងាយរងគ្រោះទាំងឡាយ ក្នុងការជម្នះឱ្យបានវិបត្តិភ័យនៃជំងឺរាតត្បាត ជាសកលដ៏កាចសាហាវមួយនេះ។ នៅគ្រប់ទីកន្លែង អ្នកស្ម័គ្រចិត្តបាននិងកំពុងបំពេញការងាររបស់ខ្លួនដោយក្ដីមេត្តា ករុណា មុទិតា ឧបេក្ខានិងប្រកបដោយក្ដីក្លាហានដើម្បីជម្នះបានរាល់ផលប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនផង ដល់ក្រុមគ្រួសារផង ដល់សហគមន៍ផង។ ជាក់ស្ដែងនៅព្រះរាជាណាចក្រកម្ពុជាយើង ទន្ទឹមនឹងសេចក្ដីសម្រេចជាយុទ្ធសាស្ដ្ររបស់ រាជរដ្ឋាភិបាលរួមជាមួយវិធានការជាក់លាក់ និងម៉ឺងម៉ាត់ជាបន្ដបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដូចជាក្នុងការឆ្លើយតបទឹកជំនន់ថ្មីៗនេះ យើងបានឃើញសន្ទុះនៃការចូលរួមដោយស្ម័គ្រចិត្ត នៅក្នុងគ្រប់ស្រទាប់នៃកងកម្លាំងរបស់រដ្ឋបាលថ្នាក់ជាតិ- ថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ សប្បុរសជន វិស័យឯកជន មន្ដ្រីរាជការ ចលនាយុវជន។ល។ […]

ព័ត៌មាន

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ឲ្យបាននូវជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ តាមចាប់ឲ្យបាននូវជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់។ លើសពីនោះទៀត សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យមានការចែករំលែក ព័ត៌មានសាវតារជាតិរបស់ជនបង្ក ដែលរត់គេចខ្លួន ជូនដល់គ្រប់ក្រុមហ៊ុន សហគ្រាសទាំងរដ្ឋ និងឯកជនដែលពាក់ព័ន្ធ ឲ្យបានជ្រាប និងចូលរួមសហការ។ នេះបើតាមសេចក្តីណែនាំ របស់សម្ដេចក្រឡាហោម ស ខេង ស្តីពីវិធានការបង្ការ និងទប់ស្កាត់ កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ។ សម្ដេចក្រឡាហោមបានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវចាត់ស្រាវជ្រាវ តាមចាប់ឲ្យបាននូវជនបង្ក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការ និងត្រូវចែករំលែកព័ត៌មានសាវតារជាតិ របស់ជនបង្ក ដែលរត់គេចខ្លួន ជូនដល់គ្រប់ក្រុមហ៊ុន សហគ្រាសទាំងរដ្ឋ និងឯកជនដែលពាក់ព័ន្ធឲ្យបានជ្រាប និងចូលរួមសហការ»។ សម្តេចក្រឡាហោម ស ខេង ក៏បានស្នើឲ្យបង្កើនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យមានរបៀបរៀបរយ ដោយធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ចំពោះករណីល្មើស […]

ព័ត៌មានសន្តិសុខសង្គម

ទីតាំងសង្វៀនជល់មាន់នៅ ភូមិដំណាក់ធំ៣នៅតែបន្តលេងយ៉ាងគឃ្លើនប្រឆាំងនិងអនុសាសន៍សម្តេច

រាជធានីភ្នំពេញ÷ ទីតាំងសង្វៀនជល់មាន់នៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានលោក ឯម ភារី ជាមេប៉ុស្តិ៍ និង លោក ម៉េង វិមានតារា ជាអធិការ គេសង្កេតឃើញថា ជាទីតាំងមាន់ជល់ ដ៏អស្ចារ្យ មួយនេះ ប្រហែលជាមាន អ្នកធំ នៅចាំកាងពី ក្រោយ ហើយ មើលទៅ បានជាបើកលេងយ៉ាង ដុះស្លែរ ច្រើនឆ្នាំ មកហើយ សមត្ថកិច្ច នៅតែ មិនអាចបិទ សង្វៀនមាន់ជល់នេះបាន ។ គឺបានត្រឹម ចុះបង្រ្កាប គ្រាន់តែ ល្អមើល ហាក់បីដូចជា លេងឆាកល្ខោន ព្រោះគេសង្កេត ឃើញថា សង្វៀនមាន់ មួយនេះ បិទមិនដែរបាន យូរនោះទេ យ៉ាងហោច ណាស់ បិទបានត្រឹម ៣ថ្ងៃ ទៅ១សប្តាហ៍ ឬ កន្លះខែ គឺ ចាប់ផ្តើម […]

ព័ត៌មាន

កាកបាទក្រហមកម្ពុជា ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ​ នៅតាមដងផ្លូវសាធារណៈ​ ទីប្រជុំជន​ ផ្សារ និងសហគមន៍ក្រីក្រ​ ក្នុងមូលដ្ឋានខណ្ឌចំការមន

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ​ ៤រោច​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៤​ ខែ ធ្នូ ឆ្នាំ ២០២០នេះ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការ​ការពារជំងឺឆ្លងកូវីដ១៩​​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា,​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ដែលមាន​ ឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមការងារសាខា​រួមមាន​៖ លោក​ យឹម​ យូហៀង​ ប្រធានការិយាល័យបង្ការ​ និងឆ្លេីយតបគ្រោះមហន្តរាយ និងលោកស្រី ហង្ស ណាវី មន្រ្តីទទួលបន្ទុកគម្រោងការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ​ នៅតាមដងផ្លូវសាធារណៈ​ ទីប្រជុំជន​ ផ្សារ និងសហគមន៍ក្រីក្រ​ ក្នុងមូលដ្ឋានខណ្ឌចំការមន ។ គោលបំណងនៃយុទ្ធនាការផ្សព្វផ្សាយនេះ​ ដេីម្បីចូលរួមផ្សព្វផ្សាយជូនដល់បងប្អូន​ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា […]

ព័ត៌មាន

អបអរសាទរខួបលើកទី៤២ ថ្ងៃបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ

ជាខួបលើកទី៤២ ទិវាកំណើត ”រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” មានឈ្មោះដើមថា “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ រណសិរ្ស២ធ្នូ ជាកម្លំាងមហាជន អ្នកស្នេហាជាតិ គ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយសម្តេច អគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបបខ្មែរ ប៉ុលពតប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ រណសិរ្ស ២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឱ្យចាកផុតពីមហន្ដរាយ នៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្ដែបានជួយស្ដារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ។ មាន២ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃ៧ ខែមករា […]

ព័ត៌មាន

ពិធីប្រគល់ទទួលរថយន្តចំនួន១០គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុនកម្ពុជាតេលា ជូនចំពោះបញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្

រាជធានីភ្នំពេញ, ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ២០២០ ពិធីប្រគល់ទទួលរថយន្តចំនួន១០គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុនកម្ពុជាតេលា ជូនចំពោះបញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។

ព័ត៌មាន

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ រដ្ឋមន្រ្តីនៃក្រសួង-ស្ថាប័ននានា ប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តមណ្ឌលគិរី ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត និងអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ៕

ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតី ពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង

នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតី ពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណៈរដ្ឋកូរ៉េ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណៈរដ្ឋកូរ៉េ ផ្តល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ នៅពេលនេះតាមរយៈឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍៕

ព័ត៌មាន

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ចំនួន៦ទៀត។ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ១៩ ដ៏កាចសាហាវ បាននឹងកំពុងយាយីសកលលោក ហើយនាំមកនូវផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់ និងសកលលោកទាំងមូល រួមទាំងកម្ពុជាផង។ ថវិកាឆ្នាំ២០២១គឺជាថវិកាសម្រាប់ប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទំាងភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន។ រដ្ឋសភាគំាទ្រសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះ និងសេចក្តីព្រាងច្បាប់ដទៃទៀត ដែលមានសារៈសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំាងក្នុងនិងក្រៅប្រទេស។ សូមជម្រាបថាសេចក្តីព្រាងច្បាប់៦ ទៀតដែលរដ្ឋសភាលើកយកមកពិភាក្សានាពេលនេះមាន៖ ១-សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ ២-សេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ។ ៣- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ៤- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង អាស៊ានស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។ ៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖ […]

ព័ត៌មាន

កម្ពុជា ផ្ដល់ម៉ាសចំនួន២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា

ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកជំទាវ ប្រធានរដ្ឋ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះខ្ញុំចាត់តាំង ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ។ ជាមួយនឹងការខិតខំរួមគ្នា ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើង នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា៕