ព័ត៌មាន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ចំនួន​៨​ខ្នង​ទាំង​ព្រឹក​ នៅ​ស្ថានីយ៍​រថភ្លើង​ ក្នុង​ក្រុង​បាត់ដំបង​

​បាត់ដំបង​ ៖​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ៤​កើត​ ខែ​ផល្គុន​ ឆ្នាំជូត​ ទោ​ ស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៨​និង​០៥​នាទី​ នៅ​ចំណុច​បរិវេណ​ស្ថានីយ៍​រថភ្លើង​ ស្ថិត​ក្នុង​ក្រុម​ទី​១៧​ ភូមិ​ទួល​តា​ឯក​ សង្កាត់​សង្កាត់​ទួល​តា​ឯក​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង​ ។​ ភ្លាមៗ​ក្រោម​បទបញ្ជា​និង​ចុះ​ទៅ​ដល់ទី​កន្លែង​កើតហេតុ​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បាន​ដឹកនាំ​និង​បញ្ជា​ឱ្យ​រថយន្ត​អគ្គិភ័យ​ចំនួន​ ០៨​គ្រឿង​ ចេញ​ធ្វើ​សកម្មភាព​ក្នុង​ពេល​តែ​មួយ​ជួយ​ពន្លត់​ ក្នុង​នោះ​រថយន្ត​ចេញពី​ស្នងការដ្ឋាន​ចំនួន​ ០៣​គ្រឿង​ រថយន្ត​ចេញពី​ស្រុក​សង្កែ​ ស្រុក​ឯក​ភ្នំស្រុក​បាណ​ន់​ ស្រុក​ថ្មគោល​ និង​ស្រុក​រតន​មណ្ឌល​ ចំនួន​០៥​គ្រឿង​ថែម​ទៀត​ និង​ដោយ​បានការ​សហ​ការណ៍​ពី​កងកម្លាំងប្រដាប់អាវុធ​អាជ្ញាធរ​មូលដ្ឋាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ រួម​ទាំង​ប្រជាពលរដ្ឋ​ផង​ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​អគ្គិភ័យ​នេះ​បាន​។​ ​លោក​វរសេនីយ៍ឯក​ គឹ​ម​ ប៊ុ​ន​ធឿ​ន​ នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​ បាន​បញ្ជាក់​ថា​ ដោយសារ​ស្ថានភាព​ទីកន្លែង​កើតហេតុ​មាន​ផ្លូវ​តូច​ចង្អៀត​ហើយ​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​ជាប់ៗ​គ្នា​ដែល​ជា​ឧ​ប​ សគ្គ​ធំ​សម្រាប់​ការ​ចល័ត​រថយន្ត​អគ្គិភ័យ​ចូល​ទៅ​កៀក​បាន​ ដូច្នេះ​ក្រុម​សង្គ្រោះ​ត្រូវ​ធ្វើការ​បាញ់​ទឹក​ពី​ចម្ងាយ​និង​ត​ទុយោ​យ៉ាង​វែង​ទើប​ចូល​ទៅ​ដល់ទី​កន្លែង​កើតហេតុ​ ។​ ​លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ទោះជា​យ៉ាងនេះ​ក្តី​ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោកស្នងការ​កិច្ច​ប្រតិបត្តិការ​របស់​នគរបាល​រយៈពេល​ប្រមាណ​ជាង​១​ម៉ោង​ ទើប​ស្ថានភាព​អគ្គិភ័យ​បាន​ថមថយ​ និង​រលត់​ទាំងស្រុង​ដោយ​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​ ចំនួន​១០​រថយន្ត​។​ លោក​វរសេនីយ៍ឯក​ ឆាង​ […]

ព័ត៌មាន

ក្រុមការងារមន្ទីរធនានទឹក ចុះពិនិត្យផ្លូវលំក្រាលគ្រួសក្រហមប្រវែង២,១០០ម៉ែត្រត្រូវ

(បាត់ដំបង)៖ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋចំនួន៤ភូមិក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដឹកនាំដោយលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងសហការី ដោយមានការចូលរួមពីអាជ្ញាធរឃុំ មេភូមិ និងប្រជាពលរដ្ឋ នារសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ នៅការដ្ឋានធ្វើផ្លូវថ្នល់ស្ថិតក្នុងភូមិសាស្រ្តឃុំព្រែកខ្ពបស្រុកឯកភ្នំនេះផងដែរ។ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានឲ្យដឹងថា ក្នុងនាមមន្ទីរជំនាញ និងដោយមានការចង្អុលបង្ហាញពីលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមបានចុះពិនិត្យនិងដឹកនាំគ្រឿងចក្រធ្វើការឈូសឆាយជួសជុលផ្លូវលំ ១ខ្សែដែលខូចខាតដោយសារទឹកជំនន់កាលពីចុងឆ្នាំកន្លងទៅថ្មីៗនេះ។ លោក ឡុង ផលគុណ បានបញ្ជាក់ថា ផ្លូវ២ខ្សែ ប្រវែង២,១០០ម៉ែត្រមានទទឹង៦ម៉ែត្រដែលត្រូវជួសជុលនេះ គឺជាផ្លូវសម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល ចំនួន៤ ភូមិរួមមាន ភូមិខ្វិត,ភូមិព្រែកស្នោរ,ភូមិស្នាពីមុខ,និងភូមិព្រែកខ្ពប ក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ អាជ្ញាធរឃុំ,ភូមិ និងប្រជាពលរដ្ឋទាំងអស់បានត្រេកអរជាខ្លាំងនិងបានថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តី ដែលលោកតែងតែបានជួយដោះស្រាយបញ្ហាផ្សេងៗ ដូចជាជួយជីកស្តារប្រឡាយបង្ហូរទឹក , កសាង ជួសជុលផ្លូវថ្នល់តូច ធំ នៅតាមមូលដ្ឋាន គ្រប់ទីកន្លែង, ពិសេសលោកប្រធានមន្ទីរជំនាញ បញ្ជាកម្លាំងដឹកនាំគ្រឿងចក្រចុះជួយធ្វើជាប្រចាំកន្លងមក៕

ព័ត៌មាន

លោកឧត្តមសេនីយ៍ទោ សុខ សំណាង អញ្ជើញចុះទៅជួបសំណេះសំណាលសាកសួរសុខទុក្ខ ពលករខ្មែរដែលឆ្លងដែនពីប្រទេសថៃ មកស្រុកគិរីវង់

លោកឧត្តមសេនីយ៍ទោ សុខ សំណាង អញ្ជើញចុះទៅជួបសំណេះសំណាលសាកសួរសុខទុក្ខ ពលករខ្មែរដែលឆ្លងដែនពីប្រទេសថៃ មកស្រុកគិរីវង់ តាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរជាមួយលោកស្រី គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះទៅសណ្ឋាគារ(Seven Day)ដើម្បីជួបសំណេះសំណាលសាកសួរសុខទុក្ខ នឹងយកព័ត៌មានពីពលករខ្មែរដែលឆ្លងដែនពីប្រទេសថៃមកស្រុកគិរីវង់ ចំនួន១៣នាក់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានយកពួកគាត់ទាំងនោះមកធ្វើចត្តាឡីស័កនៅសណ្ឋាគារ(Seven day) ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ […]

ព័ត៌មាន

ឧត្តមសេនីយ៍ទោ ហួត សុធី អមដំណើរ ឯកឧត្តមអភិបាលខេត្តឧត្ដរមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំងប្រចាំការតាមគោលដៅច្រកអន្តជាតិអូរស្មាច់ ច្រកអន្តរជាតិជាំ និងបណ្ដាច្រករបៀង តាមខ្សែបន្ទាត់ព្រំដែន

ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអមដំណើរ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខជាប្រចាំដល់កងកម្លាំងប្រចាំការតាមគោលដៅច្រកអន្តជាតិអូរស្មាច់ ច្រកអន្តរជាតិជាំ និងបណ្ដាច្រករបៀង តាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២,៩០៥ និងណែនាំដល់កងកម្លាំងស្ដីពីការបង្ការ និងការពារជម្ងឺកូវីដ១៩  ពង្រឹងកម្លាំងឈរតាមគោលដៅ និងចែកវេនប្រចាំការល្បាត២៤/២៤ម៉ោង  ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុកទៅប្រទេសថៃ នូវការវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងបញ្ជូនបន្តទៅធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩  ៕

ព័ត៌មាន

ភ្ញៀវទេសចរជាតិ សម្រុកទៅលេងខេត្តកំពតច្រើន ក្នុងថ្ងៃ១២ ខែកុម្ភៈ នាឱកាសបុណ្យចូលឆ្នាំចិន

(កំពត)៖ ភ្ញៀវទេសចរយ៉ាងច្រើន ពិសេសភ្ញៀវទេសចរជាតិ បានសម្រុកទៅលេងខេត្តកំពត ដោយនៅក្នុងថ្ងៃទី១២ ខែកុម្ភៈ នាឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុប ២៣,២៧៨ នាក់។  លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា មន្ទីរទេសចរណ៍ខេត្តបានចាត់ក្រុមការងារចំនួន ៤ ក្រុម ចុះតាមគោលដៅ និងសេវាកម្មទេសចរណ៍នានាក្នុងខេត្ត ដើម្បីជំរុញការពង្រឹងគុណភាពផលិតផល សេវាកម្ម អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ លោក សយ ស៉ីណុល បានថ្លែងយ៉ាងដូច្នេះថា ថ្ងៃដំបូងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១នេះ ភ្ញៀវទេសចរមកលេងខេត្តកំពតមានចំនួនសរុប ២៣,២៧៨ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២៣,១០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១៧៨ នាក់។ លោកបានបញ្ជាក់ថា ស្ថានភាពអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ចរារចរណ៍ បានប្រព្រឹត្តទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យយកត់សម្គាល់ឡើយ។ រីឯសេវាកម្មម្ហូបអាហារ ការស្នាក់នៅ និងសេវាកម្មផ្សេងៗទៀតពុំមានការដំឡើងថ្លៃហួសហេតុនាំឲ្យមានបាតុភាពនោះទេ។ ក្រុមការងារមន្ទីរទរសចរណ៍ខេត្តកំពត បានសហការជាមួយនគរបាលទេសចរណ៍ ចរាចរណ៍ជើងទឹក ក្នុងការពង្រឹងសុវត្ថិភាពតាមទូកជំរុញអាក់អាវពោងសុវត្ថិភាព […]

ព័ត៌មាន

រថយន្តដឹកដីបើកទាក់ខ្សែភ្លើងបាក់បង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម ៣ដើមវេលាម៉ោង០៤:៥៨នាទីព្រឹក

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៤:៥៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F19&F21) មូលហេតុបណ្តាលមកពីមានរថយន្តដឹកដីបើកទាក់ខ្សែបណ្តាញតង់ស្យុងទាប(LV) ធ្វើឲ្យបាក់បង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០៣ដើមដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិព្រៃព្រីងខាងជើង ភូមិចោមចៅ សង្កាត់ចោមចៅ (២)ភូមិក្បាលដំរី ភូមិព្រៃសាលា ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (៣) ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសបានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៦៖០០នាទីព្រឹក។ លើកលែងតែបន្ទប់ភ្លើងលេខ P1965 ដែលមានទីតាំងស្ថិតនៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងប្តូរបង្គោលថ្មី ដើម្បីអាចភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៦៖៣០នាទីរសៀល។ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

ព័ត៌មាន

អភិបាលខេត្ត ស្វាយ សំអ៊ាងចុះពិនិត្យការសាងសង់វិមានឯករាជ្យ និងរៀបចំកែលម្អបរិវេណសំណង់វិមានឯករាជ្យក្នុងក្រុងសែនមនោរម្យ

(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី បាននិងកំពុងសាងសង់វិមានឯករាជ្យនៅក្រុងសែនមនោរម្យជិតរួចរាល់ហើយ ដែលជាក្ដីត្រេកអរមួយចំពោះប្រជាពលរដ្ឋក្នុងខេត្ត ដែលនឹងទទួលបានសមិទ្ធផលថ្មីមួយទៀត ខណៈអភិបាលខេត្ត ស្វាយ សំអ៊ាង បានផ្ដាំផ្ញើដាស់តឿនដល់ក្រុមសាងសង់ត្រូវគិតដល់សោភ័ណភាព និងតម្លៃស្ថាបត្យកម្មជាចម្បង។ ការណែនាំនេះធ្វើឡើងក្នុងឱកាសលោក ស្វាយ សំអ៊ាង រួមទាំងលោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងមន្រ្តីជំនាញ បានចុះពិនិត្យការសាងសង់វិមានឯករាជ្យ និងរៀបចំកែលម្អបរិវេណសំណង់វិមានឯករាជ្យក្នុងក្រុងសែនមនោរម្យ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីឲ្យមានសោភ័ណស្រស់បំព្រង ដើម្បីធ្វើយ៉ាងណាបង្កើនសក្តានុពលវិស័យទេសចរ និងកែប្រែមុខមាត់ថ្មីរបស់ខេត្តឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ ក្នុងការចុះត្រួតពិនិត្យនោះដែរ លោក ស្វាយ សំអ៊ាង បានណែនាំដល់មន្រ្តីជំនាញ ត្រូវសហការគ្នាក្នុងការរៀបចំកែលម្អនៅបរិវេណសំណង់ វិមានឯករាជ្យឲ្យកាន់តែចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តនៅលើទឹកដីនៃខេត្តមណ្ឌលគិរី ក្នុងការរួមចំណែកបង្កើនសក្តានុពលវិស័យទេសចរ និងដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្តឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ បន្ថែមលើសនេះ លោកអភិបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ដែលចូលមកទស្សនានៅវិមានឯករាជ្យនេះ ត្រូវចូលរួមថែរក្សាការពារទាំងអស់គ្នាឲ្យបានគង់វង្ស៕

ព័ត៌មាន

ក្រសួងសុខាភិបាល ប្រកាសពីការរៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈយុទ្ធនាការចាក់វ៉ាក់សាំង កំពុងបន្តនៅមន្ទីរពេទ្យចំនួន៤

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរៀបចំប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈយុទ្ធនាការចាក់វ៉ាក់សាំង កំពុងបន្តនៅមន្ទីរពេទ្យចំនួន៤ ក្នុងរាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងបន្តធ្វើការចាក់ជូននៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ។ ចំពោះប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មាន QR Code ដែលទទួលបានបន្ទាប់ពីការចាក់វ៉ាក់សាំង នៅមិនទាន់អាចពិនិត្យព័ត៌មានតាមប្រព័ន្ធកម្មវិធី (Application) នៅឡើយ ដោយក្រុមការងារក្រសួងកំពុងដំណើរការអភិវឌ្ឍ និងកែសម្រួល។ ក្រសួងសុខាភិបាល នឹងជូនដំណឹងអំពីការដាក់ឱ្យប្រើប្រាស់នៅពេលឆាប់ៗខាងមុខនេះ៕

ព័ត៌មាន

ប្រមុខថ្នាក់ដឹកនាំ ជូនពរប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំចិន និងអំពាវនាវឲ្យប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ និងការពារការចម្លងជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្នុងថ្ងៃសែនចូលឆ្នាំចិន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារតាមរយៈ Facebook ផ្លូវការរបស់សម្តេចជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ទទ្ទឹមនឹងការជូនពរឆ្នាំថ្មីនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងយ័ត្នខ្ពស់កុំឲ្យមានគ្រោះអគ្គិភ័យកើតឡើង និងត្រូវបន្តចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះ ចំពោះការធ្វើដំណើរកម្សាន្តជិតឆ្ងាយនានា សម្តេចប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ជូនពរថ្ងៃចូលឆ្នាំចិន Gong Xi Fa Cai 2021 ! ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរ ក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន…។ ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដោយការធ្វេសប្រហែសណាមួយ ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។ សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នាតាមរយៈការអនុវត្តតាមការណែនាំ របស់ក្រសូងសុខាភិបាល។ ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ […]

ព័ត៌មាន

រាជរដ្ធាភិបាល សម្រេចផ្តល់ការចាក់ថ្នាំវ៉ាក់សាំងកូវីត១៩ ជូនមន្ត្រីអង្គភាពស៉ីម៉ាក់ ក្នុងកញ្ចប់អាទិភាព

  (ភ្នំពេញ)៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការចាក់ថ្នាំវ៉ាក់សាំងកូវីត១៩ ជូនមន្ត្រីអង្គភាពស៉ីម៉ាក់ ក្នុងកញ្ចប់អាទិភាព ខណៈយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ បានចាប់ផ្តើមចាប់ពីថ្ងៃទី១០ ខែកុម្ភៈតទៅ។ លោក ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមមន្ត្រី និងថ្នាក់ដឹកនាំអង្គភាពស៉ីម៉ាក់គ្រប់ៗរូប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលបានសំរេចផ្តល់ការចាក់ថ្នាំវ៉ាក់សាំងកូវីត១៩ ជូនមន្ត្រីអង្គភាពស៉ីម៉ាក់ ក្នុងកញ្ចប់អាទិភាពនេះ ប្រយោជន៍ដើម្បីការពារសុខភាពប្រឆាំងមេរោគកូវីត១៩»។ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសអំពី កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាបន្តទៀត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ និងថ្ងៃបន្តបន្ទាប់ខាងមុខ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងមាន៤ទីតាំង ១៖ មន្ទីរពេទ្យកាល់ម៉ែត, ២៖ មន្ទីរពេទ្យព្រះអង្គឌួង, ៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង៤៖ មន្ទីរពេទ្យកុមារជាតិ៕