ព័ត៌មាន

អភិបាលខេត្តកណ្ដាល ដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ អភិបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវយកសំណាកជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តកណ្ដាល ដើម្បីធ្វើតេសរកជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង-ស្រុកទាំង១១ មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវយកសំណាកជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងខេត្តកណ្ដាល ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានដាក់បញ្ជាបែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យ និងពង្រឹងវិធានការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅវិទ្យាល័យទេពប្រណម្យ ស្រុកពញាឮ។ ឯកឧត្តម បន្តថា អភិបាលក្រុង-ស្រុក ទាំងអស់ ត្រូវសហការជាមួយ បណ្ដាលរោងចក្រ សហគ្រាស និងក្រុមហ៊ុននានានៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវធ្វើការចុះពិនិត្យ និងស្រាវជ្រាវ ដើម្បីស្វែងរកជនបរទេសទាំងអស់ មកយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីត-១៩ ក្នុងគោលបំណងរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ជាងនេះទៅទៀតអភិបាលក្រុង-ស្រុកទាំង១១ ត្រូវត្រៀមមណ្ឌលចត្តាឡីស័ក ដើម្បីត្រៀមដាក់បងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីធ្វើចិត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះដែរ […]

ព័ត៌មាន

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាបវង់ល្បែងស៊ីសងមួយកន្លែង និងឃាត់ខ្លួនជនញៀនល្បែង១១នាក់

(ពោធិ៍សាត់)៖ វង់ល្បែងស៊ីសង (បៀរ អាប៉ោង) មួយកន្លែង ត្រូវបានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការសម្របសម្រួលពី ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងពាក់ព័ន្ធ ចុះបង្ក្រាបឃាត់ខ្លួនមេអាប៉ោង និងក្រុមញៀនអាប៉ោង បានចំនួន១១នាក់ ក្នុងនោះស្រី២នាក់ និង៦នាក់ទៀតរត់រួច។ ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនាវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ជនញៀនល្បែងទាំង១១នាក់ ត្រូវបានបញ្ជូនបន្តមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើកិច្ចសន្យាអប់រំ និងធានាឱ្យត្រឡប់ទៅផ្ទះវិញ។ សូមរំលឹកថា កន្លងមកឯកឧត្តម ម៉ៅ ធនិន តែងតែបានខិតខំក្នុងការបង្ក្រាបបទល្មើសទាំងថ្ងៃ ទាំងយប់ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើសពីនេះ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន […]

ព័ត៌មាន

អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យការរៀបចំ និងពង្រឹងការងារសុវត្ថិភាព ការងារសន្តិសុខ នៅខាងក្នុង និងខាងក្រៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ដែលជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩​

នៅថ្ងៃអាទិត្យទី០៧​ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង អមដំណើរដោយ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកអភិបាលស្រុកស្វាយជ្រំ បានអញ្ជើញចុះពិនិត្យការរៀបចំ និងពង្រឹងការងារសុវត្ថិភាព ការងារសន្តិសុខ នៅខាងក្នុង និងខាងក្រៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ដែលជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩​។ ក្នុងឱកាសនោះ ឯកឧត្ដអភិបាលខេត្ត បានណែនាំការងារមួយចំនួនដល់ក្រុមការងារ÷ -សូមឲ្យក្រុមជាងខិតខំការងារសាងសង់ឲ្យបានលឿនទាំងរបង និងអគារ និងការបំពាក់សម្ភារបរិក្ខា – រដ្ឋបាលស្រុក ត្រូវសហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដោយយកទីតាំងអគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ឬការិយាល័យភូមិបាលស្រុក សម្រាប់ធ្វើជាទីតាំងចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធានភូមិ ជំនួយការភូមិ និងមន្ត្រីកិច្ចសន្យា។ -រដ្ឋបាលស្រុក ឃុំ និងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុក ត្រូវត្រៀមរៀបចំទីតាំងសម្រាប់ទទួលពលករមកពីប្រទេសថៃធ្វើចត្តាឡីស័ក ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៕ ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មាន

ក្រសួងមហាផ្ទៃ បន្ដយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រយៈពេល១៤ថ្ងៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានបន្ដយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ ២០ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលមានទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំម្ងឺកូវីដ-១៩ក្នុងថ្ងៃដំបូង ជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានយ៉ាងច្រើនកុះករ ហើយបានអនុវត្តគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលយ៉ាងល្អខ្ជាប់ខ្ជួន ដោយរក្សាគម្លាត មានកន្លែងបាញ់អាកល់ និងវ៉ាស់កម្ដៅជាដើម។ លើសពីនេះទៀត ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ ដែលបម្រើការងារ នៅទីស្ដីក្រសួងមហាផ្ទៃ និងតាមបណ្តាអង្គភាពចំណុះទីស្តីការក្រសួង ប្រព្រឹត្តទៅបានរលូន ប្រកបដោយប្រសិទ្ធភាព និងមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវវិធានការ ដែលកំណត់ដោយក្រសួងសុខាភិបាលនោះ ក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ឲ្យចូលរួម និងចាក់ចែងមន្ដ្រីរាជការក្រោមឱវាទដែលចំណុះទីស្ដីការក្រសួងមហាផ្ទៃ […]

ព័ត៌មាន

រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីអបអសាទរខួបលើកទី១១០ នៃទិវានារីអន្តរជាតិ៨មីនា ២០២១

ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តក្រចេះ រៀបចំប្រារព្វខួបលើកទី១១០ នៃទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ”ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍ជំងឺកូវីដ-១៩” ក្រោមអធីបតីភាពឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ និងដោយមានការចូលរួមពីសមាគមនារី មន្រ្តីរាជការ កងកម្លាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ ជាស្រ្តីប្រមាណជាង ២៤០នាក់។ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ទិវា៨មីនា គឺជាទិវារំលឹកដល់ការលើកកម្ពស់ស្ត្រី ប៉ុន្តែមិនមានន័យថា ស្ត្រីមានសិទ្ធិតែមួយថ្ងៃនោះទេ នៅប្រទេសកម្ពុជាស្ត្រីមានចំនួនច្រើនជាងបុរសដូច្នេះការអភិវឌ្ឍប្រទេសជាតិ ត្រូវតែគិតគូរពីថាមពលរបស់ស្ត្រីឲ្យដូចជាបុរស ដូចប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការជួយស្ត្រី គឺជួយខ្លួនឯង។ ឯកឧត្តម បន្តថាផ្អែកលើមូលដ្ឋានសុខសន្តិភាព ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលជាបន្តបន្ទាប់ ពិសេសកំពុងបន្តអនុវត្តដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាល ក្នុងស្មារតីរួមកំណើនការងារសមធម៌ និងប្រសិទ្ធភាពផែនការយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍជាតិឆ្នាំ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ដែលបានដាក់ចេញក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី […]

ព័ត៌មាន

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (វ៉ាក់សាំងអាស្ត្រាហ្សេនីកា) នៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការអញ្ជើញចូលរួមចាក់ពីសំណាក់ឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាតិសំខាន់ៗជាច្រើនរូបទៀតផងដែរ។ សូមជម្រាបជូនផងដែរថា ប្រទេសកម្ពុជា ជាប្រទេសទី១ នៅអាស៊ីប៉ាស៊ីហ្វិក ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស។ វ៉ាក់សាំងនេះជាប្រភេទវ៉ាក់សាំងទី២ បន្ទាប់ពីវ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម ជាជំនួយផ្ដល់ដោយសាធារណរដ្ឋប្រជាមានិតចិន មានចំនួន៦០ម៉ឺនដូស ដែលកំពុងបើកយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការអាទិភាពនៅទូទាំងប្រទេសដោយផ្អែកលើគោលការស្ម័គ្រចិត្ត៕ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ Astra Zeneca រួចរាល់ហើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយ។ នៅព្រឹកថ្ងៃនេះក្រៅតែពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ក៏បានចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកាផងដែរ។ បន្ទាប់ពីការចាក់វ៉ាក់សាំង សម្តេចតេជោ ហ៊ុន សែន ធ្វើសន្និសីទព័ត៌មានពាក់ព័ន្ធវ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា។ វ៉ាក់សាំង AstraZeneca/SII ដែលសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីជាន់ខ្ពស់កម្ពុជា ចាក់នៅថ្ងៃនេះគឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១៕

ព័ត៌មាន

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាព ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង អនុផែន នាយការិយាល័យ អធិការក្រុង និងស្រុកទាំង៦ ។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានជម្រុញអោយយកចិត្តទុកដាក់លើការគោរពវិន័យកងកម្លាំង និងបទបញ្ជា រួមទាំងការទទួលខុសត្រូវតាមវេនប្រចាំបញ្ជានីមួយៗ ពិសេសការដាក់កម្លាំងយាមនៅទីតាំងចត្តាឡីស័ក ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានក្រើនរម្លឹកដល់លោកស្នងការរងទាំង ០២រូប និងលោកនាយការិយាល័យ ដែលទើបទទួលបានការតែងតាំងថ្មីនេះ អោយអនុវត្តការងារទៅតាមនីតិវិធី និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាព ៕        

ព័ត៌មាន

អាជ្ញារធរខេត្តឧត្តរមានជ័យ ចុះជួបសួរសុខទុក្ខបងប្អូនពលករចំនួន៥៣១នាក់ នៅមណ្ឌលចត្តាឡីស័កពហុកីឡដ្ឋានខេត្តឧត្ដរមានជ័យ

នារសៀលថ្ងៃអង្គារទី២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានក្រុមការងារចំពោះកិច្ច ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះជួប សួរសុខទុក្ខបងប្អូនពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅមណ្ឌលចត្តាឡីស័កពហុកីឡដ្ឋានខេត្ត ស្ថិតនៅក្នុងក្រុងសំរោង។ នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយបងប្អូនពលករនោះដែរ ឯកឧត្តម លឹម សុខតូ បានមានប្រសាសន៍លើកឡើងថា ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចំពោះបងប្អូនពលករនាពេលនេះ ធ្វើឡើងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ហើយចំពោះការធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃនេះដែរ រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ចំពោះការផ្គត់ផ្គងនូវការស្នាក់នៅចំណីអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនជូនបងប្អូនពលករផងដែរ។ ឯកឧត្ដម បានអំពាវនាវឲ្យបងប្អូនពលករ រួមគ្នាការពារជំងឺកូវីដ១៩ កុំឱ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារក៏ដូចជាសហគមន៍បន្ថែមទៀត ហើយសូមចេះស្រឡាញ់ រាប់អានគ្នាជួយមើលគ្នាទៅវិញទៅមក ប្រសិនបើមានករណីមិនស្រួលណាមួយសូមរាយការណ៍មកក្រុមគ្រូពេទ្យ ឬកងកម្លាំងជាបន្ទាន់។ ឯកឧត្ដម បន្តថាប្រសិនបើបុគ្គលណាមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលដោយចត្តាឡីស័ក១៤ ថ្ងៃ ឬរត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យចាប់ពី ១.០០០.០០០ រៀលទៅ៥.០០០.០០០ រៀល […]

ព័ត៌មាន

ក្រសួងមហាផ្ទៃ ចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្តីការក្រសួង

នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចាប់ផ្ដើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល ក្រោមចំណុះទីស្តីការក្រសួងមហាផ្ទៃ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដែលបម្រើការងារនៅទីស្ដីក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅបានរលូន ប្រកបដោយប្រសិទ្ធភាព និងមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវវិធានការ ដែលកំណត់ដោយក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មេត្តាចូលរួម និងចាក់ចែងមន្ដ្រីរាជការក្រោមឱវាទដែលចំណុះទីស្ដីការក្រសួងមហាផ្ទៃ ឲ្យចូលរួមចាក់វ៉ាក់សាំង ផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខ នៅរៀងរាល់ម៉ោងធ្វើ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់ខ្លួន នៃអង្គភាពនីមួយៗមកជាមួយ។ ជាងនេះទៅទៀត អគ្គនាយកដ្ឋាន និងអង្គភាព ចំនួន១៨ចំណុះក្រសួងមហាផ្ទៃ នឹងចូលរួមចាក់វ៉ាក់សាំងតាមគោលការ ណ៍ស្ម័គ្រចិត្ត រួមមាន ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ […]