រាជធានីភ្នំពេញ ៖ សម្រាប់ការធ្វើកំណែទម្រង់វិស័យអប់រំថ្មី ចំពោះសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជាប់និន្ទេស A,B,C នឹងជាប់ធ្វើជាគ្រូបង្រៀន ដោយស្វ័យប្រវត្តិ យោងតាមរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការសម្រួចអាទិភាព នៃកំណែទម្រង់វិស័យអប់រំយុវជន និងកីឡា សម្រាប់ឆ្នាំ ២០២៣-២០២៤ ផ្សាយផ្សាយនៅខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ការអភិវឌ្ឍគ្រូបង្រៀនតាមរយៈកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាល ត្រូវបានកំណត់កូតាសម្រាប់ “សិស្សនិទ្ទេស A,B,C ដើម្បីជ្រើសរើសចូលធ្វើគ្រូបង្រៀន ដោយឆ្លងកាត់ការវាយ តម្លៃទៅតាមលក្ខណៈវិនិច្ឆ័យ ដែលនឹងបានកំណត់ (អាចជ្រើសរើសផ្អែកតាមលំដាប់ពិន្ទុពេលប្រឡង) ។ ឯកសារបានឲ្យបានលើកឡើងថា ដោយឡែកកូតានៅសល់សម្រាប់បេក្ខជនផ្សេងទៀត ដោយត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសដូចធម្មតា ដែលនឹងដឹកនាំដោយក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីសំណាក់តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី។ ជាមួយគ្នានោះដែរ ក្រសួងបានប្រកាសអនុវត្ត “វិធានការម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកអប់រំ” ដោយទប់ស្កាត់មិនឱ្យមានករណីអន្តរាគមន៍ ជាដាច់ខាត ។ ក្រសួងនឹងរៀបចំ “រង្វាន់លើកទឹកចិត្តគ្រូល្អ និងនាយកល្អ ដែលសម្រេច បានសមិទ្ធកម្មល្អប្រសើរ តាមរយៈការរៀបចំជាប្រាក់លើកទឹកចិត្ត ប្រាក់តំបន់ជួបការលំបាក និងប្រាក់ស្នាដៃ ដោយសារបៀវត្សគ្រូបង្រៀនមិនអាចកើនលើសពីមន្ត្រីរាជការផ្សេង។ ជាងនេះក្រសួងនឹងរៀបចំការសិក្សា និងយន្តការ “ដោះស្រាយបញ្ហាលើសខ្វះគ្រូ” […]
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហាញក្ដីជឿជាក់ថា យើងទាំងអស់គ្នា អាចធ្វើបានរួមមាន៖ ៣ការពារ+៣កុំ+ចាក់វ៉ាក់សាំងកូវីដ-១៩= ការពារលោកអ្នកពីការវ៉ៃលុកធ្ងន់ធ្ងរលើសុខភាព, ពីការចូលសម្រាកពេទ្យ និងពីការស្លាប់បាត់បង់ជីវិត។ តាមរយៈបណ្ដាញសង្គមតេលេក្រាមផ្ទាល់ខ្លួន នៅរសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបង្ហាញការយល់ឃើញថា ឆ្នាំ២០២២ នឹងជាឆ្នាំដែលវីរុសអូមីក្រុង ដើរហើរពេញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូច្នេះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រៀមលក្ខណៈ ក្នុងការឆ្លើយតបទៅនឹង ការផ្ទុះការរាតត្បាតជាយថាហេតុណាមួយ។ ជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានជូនពរប្រជាពលរដ្ឋទាំងអស់គ្នា សូមរីករាយថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំសាកលថ្មី ២០២២ ដែលជាឆ្នាំយើងត្រូវបន្តរៀនរស់ ជាមួយកូវីដ-១៩ ជាពិសេសអូមីក្រុង និងវីរុសបម្លែងថ្មីផ្សេងៗទៀត។ លោកស្រីថា «សូមថែទាំសុខភាពបុគ្គល ជាទីស្រឡាញ់របស់លោកអ្នក ក្រុមគ្រួសារលោកអ្នក និងសហគមន៍លោកអ្នកឲ្យបានល្អ ពីការចម្លងវីរុសអូមីក្រុង»៕
នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យ នឹងធ្វើឡើងនៅវិមានសន្តិភាព។ ជាមួយនឹងការប្រកាសបើកយុទ្ធនាការនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការនាំកូនៗទៅចាក់វ៉ាក់សាំងនោះ សម្តេចតេជោនាយកនាយករដ្ឋមន្ត្រីក៏នឹងនាំចៅៗរបស់សម្តេចប្រមាណ ១១នាក់ ដែលមានអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងផងដែរ។ ក្រៅតែពីចៅៗរបស់សម្តេចហើយនោះ ចៅៗរបស់ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដទៃទៀត ក៏នឹងចាប់ផ្តើមចាក់វ៉ាក់សាំងនៅព្រឹកនេះផងដែរ។ គេហទំព័រ Facebook ផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង៧:៣០នាទីព្រឹក ពីវិមានសន្តិភាព រាជធានីភ្នំពេញ៕