ព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជាត្រៀមថវិកា ១០០លានដុល្លារ ដើម្បីធានាតម្លៃកសិផល និងធ្វើទំនើបកម្មវិស័យកសិកម្ម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀតក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា ១០០លានដុល្លារ ដើម្បីធានាតម្លៃកសិផលរបស់ប្រជាកសិករ ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ហើយរហូតដំណាច់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលក៏ជ្រើសរើសមន្ត្រីបង្គោលផ្នែកកសិកម្មចំនួន ២៥០នាក់ ដើម្បីពង្រាយតាមឃុំ ជួយកសិករដែលមានបញ្ហាផ្នែកបច្ចេកទេសលើការដាំដុះ និងការចិញ្ចឹមសត្វ។

សម្តេចធិបតី ហ៊ុន ណែត លើកឡើងថា នៅពេលសម្តេចបានជួបជាមួយប្រទេសនានា ដូចជា ហ្វីលីពីន ឥណ្ឌាជាដើម តែងតែស្នើឱ្យមានការបើកជើងហោះហើរបន្ថែមមកកម្ពុជា ដើម្បីឱ្យមានទំនាក់ទំនងសេដ្ឋកិច្ច បង្កើតឱ្យភ្ញៀវទេសចរទៅលេងប្រទេសកម្ពុជាច្រើន ដើម្បីហុចផលដល់ប្រជាពលរដ្ឋក្នុងវិស័យទេសចរណ៍។

adm

Leave a Reply

Your email address will not be published. Required fields are marked *